៩សន្លឹកបង្ហាញពីបច្ចុប្បន្នភាពទីក្រុងរណបថ្មីតម្លៃ ២,៥ពាន់លានដុល្លារនៅទន្លេ៤មុខ
- 2021-07-14 04:17:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៩សន្លឹកបង្ហាញពីបច្ចុប្បន្នភាពទីក្រុងរណបថ្មីតម្លៃ ២,៥ពាន់លានដុល្លារនៅទន្លេ៤មុខ
ចន្លោះមិនឃើញ
ទីក្រុងរណបថ្មីដែលវិនិយោគប្រមាណ២,៥ពាន់លានដុល្លារ នឹងលេចចេញឡើងនាអនាគតពេលឆាប់នេះ។ គម្រោងអភិវឌ្ឍន៍មហាសាលនេះបានបើកការដ្ឋានសាងសង់កាលថៃ្ងទី៦ ខែតុលា ឆ្នាំ២០២០។
ស្ថិតលើផ្ទៃដី១២៥ ហិតា ទីក្រុងរណបថ្មីនេះនឹងសាកសង់ស្ពានធំៗចំនួនពីរ ស្ពានទី ១ ធ្វើពីបេតុង និងខ្សែកាបភ្ជាប់ពីផ្លូវជាតិលេខ ១ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា។ ស្ពាននេះមានប្រវែង ៦០ ម៉ែត្រ និងទទឹង ២១ ម៉ែត្រដែលនឹងត្រូវចំណាយថវិកាអស់ ១,៦ លានដុល្លារ និងសាងសង់រយៈពេល ១២ ខែ ខណៈដែលស្ពាននេះត្រូវបានរចនាដោយស្ថាបត្យករជនជាតិខ្មែរនិងសាងសង់ដោយក្រុមហ៊ុនកម្ពុជា ។ ស្ពានទី ២ ក៏ជាស្ពានបេតុងផងដែរដែលតភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរាទៅកាន់តំបន់កោះពេជ្រ។ ស្ពាននេះមានប្រវែង ៨២៤ ម៉ែត្រ ទទឹង ២៤.៥ ម៉ែត្រ មានបង្គោលខ្សែកាប ៦០ ម៉ែត្រចំនួន ២ ដែលនឹងចំណាយថវិកា ៣៨ លានដុល្លារ និងចំណាយពេល ៣៥ ខែក្នុងការសាងសង់។
ខាងក្រោមនេះជាទិដ្ឋភាពកោះនរាកាលពីថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២១។