អ្នកឆ្លងកូវីដ ២៥២​នាក់នៅកូរ៉េ ក្នុងនោះ ៥៦% ជាអ្នកបានចាក់ Johnson & Johnson

  • 2021-07-13 06:34:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កូរ៉េខាងត្បូង បាន​រកឃើញ​ករណីឆ្លងកូវីដ១៩ថ្មី ចំនួន​២៥២នាក់ ដែលក្នុងនោះភាគច្រើន​សុទ្ធតែបានចាក់វ៉ាក់សាំងគ្រប់ដូសរួច។

ភ្នាក់ងារគ្រប់គ្រងជំងឺឆ្លងកូរ៉េ ឱ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ​២០២១ថា ក្នុងចំណោម​អ្នកឆ្លងថ្មី ក្នុងនោះ ១៤៣នាក់ (ឬ៥៦%) ជាអ្នកដែលបានចាក់វ៉ាក់សាំង Johnson & Johnson, ៥៩នាក់ ចាក់ Pfizer និង ៥០នាក់​ចាក់ AstraZeneca។

ភ្នាក់ងារនេះបញ្ជាក់​ថា បើទោះបីជា​បុគ្គលដែល​បានចាក់វ៉ាក់សាំង​គ្រប់ដូសរួចក៏ដោយ គឺនៅតែអាចឆ្លងកូវីដ១៩។ យ៉ាងណាមិញ ពួកគេគ្រាន់តែចេញរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញាតែម្តង ពោលគឺ​គ្មានករណីស្លាប់ ឬមានស្ថានភាពធ្ងន់ធ្ងរនោះទេ៕

ប្រភព៖ Yonhapnews

អត្ថបទថ្មី
;