ឌូបៃ បើកកន្លែងទេសចរណ៍ថ្មីប្លែក គឺជាអាងទឹកដ៏ជ្រៅបំផុតក្នុងពិភពលោក
- 2021-07-14 02:50:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឌូបៃ បើកកន្លែងទេសចរណ៍ថ្មីប្លែក គឺជាអាងទឹកដ៏ជ្រៅបំផុតក្នុងពិភពលោក
ចន្លោះមិនឃើញ
បន្ទាប់ពីមានអគារកប់ពពកខ្ពស់ជាងគេ និងផ្សារទំនើបធំជាងគេក្នុងពិភពលោក ពេលនេះឌូបៃ ទើបតែបើកដំណើរកន្លែងទាក់ទាញទេសចរណ៍ថ្មីមួយទៀត គឺជាអាងទឹកដ៏ជ្រៅបំផុត។
អាងទឹកនេះ មានជម្រៅរហូតដល់ ៦០ម៉ែត្រ ជាផ្នែកមួយនៃទីក្រុងក្រោមទឹក។ ជម្រៅនេះ គឺបានបំបែកកំណត់ត្រា អាងទឹករបស់ប្រទេសប៉ូឡូញ ដែលមានជម្រៅ ៤៥ម៉ែត្រ។
អាងទឹកឌូបៃនេះ ផ្ទុកទឹក ១៤លានលីត្រ ស្មើនឹងអាងហែលទឹកអូឡាំពិក ៦ដង ជាមួយសីតុណ្ហភាព ៣០អង្សារសេ។ អាងនេះមានបំពាក់កាមេរ៉ាប្រហែល ៥៦គ្រឿង ដើម្បីធានាសុវត្ថិភាពដល់អ្នកមុជទឹកគ្រប់ជ្រុងទាំងអស់៕