Nokia ព្រលយពាក្យមួយឃ្លា អង្រួនបេះដូងអ្នកគាំទ្រឲ្យនឹកឃើញរឿងដើម

  • 2021-07-14 03:52:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅពេលឮឈ្មោះ “Nokia” ក្នុងបេះដូងអ្នកធ្លាប់គាំទ្រនឹងចងចាំពាក្យមួយឃ្លាគឺ ម៉ាកទូរសព្ទកំពូលធន់ប្រើបានយូរ មហារឹង ដំទឺកកកដាក់កែវ ក៏អត់បែកដែរ។

ស្រាប់តែពេលថ្មីៗនេះ Nokia នៅតែបន្តប្រើប្រាស់ពាក្យស្លោកប្រចាំត្រកូលរបស់ខ្លួនមក អង្រួនបេះដូងអ្នកគាំទ្រឲ្យនឹកឃើញរឿងដើម លើអនាគតស្មាតហ្វូនជំនាន់ថ្មីដោយសរសេរថា៖ “ជាមួយទូរសព្ទ Nokia ជំនាន់ថ្មីអ្នកនឹងមិនបាច់ប្រើ Case ទេ”

ក្នុងនោះដែរ Nokia ក៏បានសរសេរលើភ្ជាប់ផុសថា ថ្ងៃទី២៧ ខែ៧ ឆ្នាំ២០២១ គឺជាថ្ងៃប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនផងដែរ។

ស្មាតហ្វូនជំនាន់ថ្មីនោះ នឹងប្រើប្រាស់លែនកាមេរ៉ា ៤ គ្រាប់រាងរង្វង់ ដោយសហការចាប់ដៃនឹងក្រុមហ៊ុនផលិតឡេន ZEISS នៅកណ្ដាលស្រដៀងទៅនឹង Nokia X10 និង X20 ដូច្នោះដែរ។

ទោះជាមិនទាន់មានដំណឹងលេចធ្លាយច្រើនពី អនាគតស្មាតហ្វូនជំនាន់ថ្មីរបស់ Nokia នោះឡើយ ប៉ុន្ដែតាមដំណឹងចចាមអារ៉ាមខ្លះ រំពឹងទុកថា ស្មាតហ្វូននេះត្រៀមបញ្ចេញដូចរូបមួយសន្លឹកខាងលើទំនងជាមានឈ្មោះថា Nokia XR20

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី
;