​ប្រធានាធិបតី​ហ្វីលីពីន ចាក់ Sinopharm ខុសក្បួន

  • 2021-07-14 03:52:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតីហ្វីលីពីន លោក​ Rodrigo Duterte ទើបតែបានចាក់វ៉ាក់សាំង Sinopharm ដូសទី២ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ពោលគឺ​មានរយៈពេល ១០សប្តាហ៍បន្ទាប់ពីចាក់ដូសទី១ ដែល​ខុសក្បួនខ្នាត​ដែលផ្តល់អនុសាសន៍ដោយ​អង្គការសុខភាពពិភពលោក ថាគម្លាតថ្ងៃ​នៃការ​ចាក់ដូសទី១ និងទី២ គឺត្រឹមពី ៣ ទៅ ៤សប្តាហ៍។

លោក Harry Roque អ្នកនាំពាក្យ​ប្រធានាធិបតី​ បាន​ឱ្យដឹងថា លោក Duterte បាន​ចាក់ដូសទី២ មុនជួបប្រជុំ​ជាមួយសមាជិកនៃកម្លាំង​ភារកិច្ចអន្តរភ្នាក់ងារ អំពី​ជំងឺឆ្លងរាតត្បាត នៅ​ល្ងាចថ្ងៃទី១២កក្កដា។

គួររំលឹកថា កាលពីដើមខែមិថុនា លោក Roque បាន​បញ្ជាក់ថា លោក Duterte នឹងមិនទាន់ចាក់ដូសទី២នោះទេ ដោយលោករង់ចាំ​ឱ្យរដ្ឋបាល​ឱសថ និងចំណីអាហារ អនុញ្ញាតឱ្យប្រើវ៉ាក់សាំង Sinopharm។ ប៉ុន្តែ FDA បាន​យល់ព្រមឱ្យប្រើ តាំងពីថ្ងៃទី៧មិថុនាមក។

ប្រធានាធិបតីហ្វីលីពីនវ័យ ៧៦ឆ្នាំរូបនេះ បាន​ចាក់វ៉ាក់សាំងចិន Sinopharm ដូសទី១ ​​កាលពីថ្ងៃទី៣ឧសភា ដែលពេលនោះ ជាវ៉ាក់សាំងមិនទាន់ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​នៅក្នុងប្រទេសនៅឡើយ។ ក្រោយមក​លោកបានបង្ហាញការសុំទោសប្រជាជន​ដែលចាក់វ៉ាក់សាំងដែលមិនទាន់ទទួលបានភ្លើងខៀវនេះ៕

ប្រភព៖ rappler

អត្ថបទថ្មី
;