ប្រទេសក្បែរខាងកម្ពុជាមួយទៀតហើយ ឱ្យចាក់វ៉ាក់សាំងលាយចម្រុះគ្នា

  • 2021-07-14 06:44:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពីថៃ ដែលប្រកាសឱ្យចាក់វ៉ាក់សាំង Sinovac លាយជាមួយ AstraZeneca ឥឡូវនេះ វៀតណាម​ក៏ប្រកាស​អនុញ្ញាតឱ្យចាក់វ៉ាក់សាំង Pfizer និង AstraZeneca លាយចម្រុះគ្នា​ផងដែរ។

ក្រសួងសុខាភិបាល​វៀតណាម ឱ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ​២០២១ថា អ្នក​ដែលចាក់ AstraZeneca ដូសទី១ គឺត្រូវបានផ្តល់អាទិភាព​ឱ្យចាក់ Pfizer ជាដូសទី២ នៅក្នុងរយៈពេលពី ៨ ទៅ ១២សប្តាហ៍បន្ទាប់ពីចាក់ដូសទី១។

គួរដឹងដែរ​ថា  ជុំវិញ​ការចាក់លាយ​ចម្រុះវ៉ាក់សាំងគ្នានេះ ត្រូវបាន​អ្នកជំនាញអង្គការ​សុខភាព​ពិភពលោក ព្រមានរួចមកហើយថា វា​អាចនឹង​មានគ្រោះថ្នាក់ ព្រោះទិន្នន័យនៃការសិក្សានេះ មិនទាន់គ្រប់គ្រាន់នៅឡើយ៕

ប្រភព៖ vnexpress

;