អាល្លឺម៉ង់ បើកសម្ពោធទីបញ្ជាការអវកាសយោធា មានគោលដៅសំខាន់២
- 2021-07-14 08:40:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាល្លឺម៉ង់ បើកសម្ពោធទីបញ្ជាការអវកាសយោធា មានគោលដៅសំខាន់២
ចន្លោះមិនឃើញ
ទីបញ្ជាការអវកាសយោធាថ្មីមួយរបស់អាល្លឺម៉ង់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ នៅភាគខាងលិចប្រទេស ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីការពារជាតិ លោកស្រី Annegret Kramp-Karrenbauer។
ភារកិច្ចចម្បង២របស់ទីបញ្ជាការនេះ គឺដើម្បីការពារផ្កាយរណប និងឃ្លាំមើលការគំរាមកំហែងនានាក្នុងទីអវកាស (ដូចជាអាចម៌ផ្កាយ និងវិភាគសកម្មភាពរបស់ប្រទេសផ្សេងៗ)។
សេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លើកឡើងថា «យោធាអវកាសនេះ គឺបាននឹងកំពុងឆ្លើយតបចំពោះការកើនឡើងដ៏គួរឱ្យកត់សម្គាល់នៃអវកាសសម្រាប់សមត្ថភាពរបស់រដ្ឋយើងក្នុងការបំពេញមុខងារ វិបុលភាពសម្រាប់ប្រជាជនយើង និងការកើនឡើងនូវការពឹងផ្អែករបស់កងទ័ពទៅលើទិន្នន័យអវកាស សេវា និងផលិតផល»។
បើតាមលោកស្រី Annegret Kramp-Karrenbauer ឱ្យដឹងថា យោធាអាល្លឺម៉ង់មានផ្កាយរណបផ្ទាល់ខ្លួនចំនួន៦ ដែលកំពុងស្ថិតនៅគន្លងផែនដី។ ប្រតិបត្តិការអវកាសរបស់អាល្លឺម៉ង់ គឺតែងតែជាប្រតិបត្តិការការពារ ដើម្បីធានាថា ហេដ្ឋារចនាសម្ព័ន្ធនោះ គឺមិនមានគ្រោះថ្នាក់៕