ឥណ្ឌា មានប្រទេសវ៉ាជែងករណីឆ្លងកូវីដ១៩ថ្មីហើយ
- 2021-07-15 06:56:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌា មានប្រទេសវ៉ាជែងករណីឆ្លងកូវីដ១៩ថ្មីហើយ
ចន្លោះមិនឃើញ
ឥណ្ឌូណេស៊ី បានវ៉ាដាច់ឥណ្ឌា ដែលមានករណីឆ្លងកូវីដ១៩ ខ្ពស់ជាងគេបំផុតប្រចាំថ្ងៃ ធ្វើឱ្យប្រទេសអាស៊ានមួយនេះ ក្លាយជាចំណុចផ្ទុះការឆ្លងថ្មី។
ឥណ្ឌូណេស៊ី បានរកឃើញករណីឆ្លងលើសពី៤ម៉ឺននាក់ រយៈពេល២ថ្ងៃជាប់ៗគ្នាហើយ ក្នុងនោះកាលពីថ្ងៃទី១៣ កក្កដា មានចំនួន ៤៧ ៨៩៩នាក់ ដែលជាចំនួនខ្ពស់បំផុត។ មន្រ្តីបារម្ភថា ការចម្លងនៃវីរុសបម្លែងថ្មី បានរាលដាលចេញពីកោះជា្វ ទៅកាន់បណ្តាតំបន់នានា ជាហេតុធ្វើឱ្យបុគ្គលិកពេទ្យជួបការលំបាកខ្លាំង និងខ្វះអុកស៊ីហ្សែន។
ជាមួយគ្នានេះ ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ប្រចាំថ្ងៃក្នុងប្រទេសឥណ្ឌូណេស៊ី បានកើនឡើងដល់ជាង៩០០នាក់ ក្នុងរយៈពេល ៧ថ្ងៃចុងក្រោយនេះ បើប្រៀបធៀបនឹងឥណ្ឌា ដែលមានអ្នកស្លាប់ជាង ១ពាន់នាក់។
គិតមកដល់ពេលនេះ ឥណ្ឌូណេស៊ី មានករណីឆ្លងកូវីដ១៩សរុបជាង ២,៦៧លាននាក់ ក្នុងនោះស្លាប់ជាង ៦ម៉ឺន ៩ពាន់នាក់ និងជាសះស្បើយជាង ២,១៥លាននាក់៕