អាងជាបុគ្គលិក Facebook ប្រើសិទ្ធលួចតាមដានទិន្នន័យសង្សារខ្លួន ត្រូវក្រុមហ៊ុនដកចោលដូចស្ពៃ
- 2021-07-16 03:15:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាងជាបុគ្គលិក Facebook ប្រើសិទ្ធលួចតាមដានទិន្នន័យសង្សារខ្លួន ត្រូវក្រុមហ៊ុនដកចោលដូចស្ពៃ
ចន្លោះមិនឃើញ
អតីតបុគ្គលិកម្នាក់របស់ Facebook បានប្រើសិទ្ធិពិសេស ចូលទៅកាន់ប្រព័ន្ធទិន្និន័យអ្នកប្រើប្រាស់ក្នុងបំណង លួចតាមដានព័ត៌មានមិត្តស្រីរបស់ខ្លួន ដូចជា ទិន្នន័យទីតាំងកំពុងស្ថិតនៅ និងទីតាំងសណ្ឋាគារផ្សេងៗដែលនាងបានទៅ, សារឯកជន, ចំណូលចិត្ត របៀបរស់នៅរបស់ម្ចាស់គណនី និងការបង្ហោះរូបថតផ្សេងៗ បើទោះបីម្ចាស់គណនីបានលុបចោលទៅហើយក៏ដោយ។
របាយការណ៍នេះ ត្រូវបានចេញផ្សាយដោយ Business Insider។ បើយោងទៅតាមឯកសារពីសៀវភៅមួយដែលមានចំណងជើងថា 'An Ugly Truth' បង្ហាញពីហេតុការណ៍ខាងលើនេះក៏ត្រូវបានកើតឡើងតាំងពីឆ្នាំ ២០១៥ មកផងដែរ។
យ៉ាងណាមិញ បុគ្គដែលតាមដានទិន្នន័យរបស់មិត្តស្រី គឺជាប់ពាក់ព័ន្ធសំខាន់ទៅនឹងនឹងការធ្វើឱ្យលេចធ្លាយ និងរំលោភលើទិន្នន័យអ្នកប្រើ ក៏ត្រូវបាន Facebook បញ្ឈប់ពីការងារបាត់ទៅហើយ។
មិនតែប៉ុណ្ណោះ បុគ្គលខាងលើក៏ជាមនុស្សម្នាក់ក្នុងចំណោម ៥២នាក់ផ្សេងទៀតត្រូវបាន Facebook បណ្ដេញចេញពីការងារពីបទរំលោភការប្រើប្រាស់ទិន្នន័យអ្នកប្រើប្រាស់ដូចគ្នាផងដែរ កាលពីអំឡុងឆ្នាំ ២០១៤ ដល់ឆ្នាំ២០១៥៕