ម៉ាឡេស៊ី នឹងឈប់​ចាក់ Sinovac ហើយ​ប្រើភាគច្រើនបំផុតគឺ Pfizer

  • 2021-07-16 02:24:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី បាន​បញ្ជាក់​កាលពីថ្ងៃទី១៥ ខែ​កក្កដា ឆ្នាំ​២០២១ថា ម៉ាឡេស៊ី​នឹង​ឈប់​ប្រើប្រាស់​វ៉ាក់សាំង​ Sinovac នៅពេល​បញ្ចប់​ការផ្គត់ផ្គង់ ដោយសារតែប្រទេសនេះ​មាន​វ៉ាក់សាំង​ប្រភេទផ្សេងគ្រប់គ្រាន់ហើយ។

ម៉ាឡេស៊ី នឹង​ប្រើប្រាស់​វ៉ាក់សាំង Pfizer ភាគច្រើន​បំផុត។ ប្រទេសអាស៊ានមួយនេះ បាន​បញ្ជាទិញ​ Pfizer ប្រហែល ៤៥លានដូស ដែល​អាចចាក់ដល់ប្រជាជនប្រមាណ ៧៦% បើប្រៀបធៀបនឹងការបញ្ជាទិញ Sinovac ចំនួន១៦លានដូស។

ការប្រកាស​ឈប់ចាក់ Sinovac នេះ ខណៈដែល​ម៉ាឡេស៊ី មានការបារម្ភ​ពី​ប្រសិទ្ធភាព​របស់វ៉ាក់សាំង ចំពោះ​វីរុសបម្លែងថ្មីពិសេសវីរុស Delta។

ក្រៅពី Sinovac និង Pfizer ម៉ាឡេស៊ី បាន​អនុញ្ញាតឱ្យ​ប្រើប្រាស់ AstraZeneca, CanSino និង Johnson & Johnson។ ប្រជាជន​ម៉ាឡេស៊ី​ប្រហែល ២៦% ក្នុងចំណោម ៣២លាននាក់ បាន​ចាក់វ៉ាក់សាំង៕

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;