ប្រៀបធៀប​ហ្វេន​របស់ Wang Yi Bo ឆ្នាំ​២០១៩ និង​២០២១ មិន​ប្រាប់​ស្មាន​តែ​ជា​ពហុកីឡា​ដ្ឋាន​ជាតិ

  • 2021-07-16 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្រង​រូបភាព​ថ្មី​បំផុត​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រជាប្រិយភាព​របស់​តារា​សម្ដែង​វ័យ​ក្មេង​ចិន Wang Yi Bo នៅ​តែ​ឈរ​លើ​កំពូល​បើ​ធៀប​នឹង​ពេល​ទើប​ល្បី​​ផ្ទុះ។

និយាយ​ដល់​តារា​ប្រុស​ចិន​ដែល​មាន​ចំនួន​អ្នក​គាំទ្រ​ច្រើន គឺ​មិន​អាច​ខ្វះ តារា​សម្ដែង និង​ចម្រៀង​ស្រករ​ក្រោយ​តែ​ល្បី​ឈ្មោះ Wang Yi Bo នោះ​ឡើយ។ ជាមួយ​នឹង Xiao Zhan និង Li Xian ពួក​គេ​ទាំង​៣​បាន​​ក្លាយ​ជា​​តារា​ប្រុស​ដែល​មាន​ចំនួន​អ្នក​គាំទ្រ​កើន​លឿន​បំផុត​ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ​២០២១។

ក្រោយ​កេរ្តិ៍​ឈ្មោះ​បាន​កើន​ឡើង​ដល់​លំដាប់ A ប្រុស​ស្អាត​អាយុ ២៣​ឆ្នាំ នៅ​តែ​ធ្វើ​ការ​យ៉ាង​ព្យាយាម ស្ទើរ​តែ​គ្មាន​ពេល​ឈប់​សម្រាក។ ថ្មី​ៗ​នេះ រូបភាព​របស់​លោក​នៅ​លើ​ផ្លូវ​ទៅ​ថត​កម្មវិធី​ថ្មី បាន​ក្លាយ​ជា​ប្រធាន​​បទ​ដ៏​ក្ដៅ​គគុក​លើ​បណ្ដាញ​សង្គម​ចិន។ ​ព្រោះ​អ្នក​ធ្វើ​ដំណើរ​ដែល​មិន​ដឹង​ថា​មាន​វត្តមាន​ តារា​កើត​ឆ្នាំ​១៩៩៧ មក​ថត​នោះ បាន​ស្មាន​ថា​គេ​ប្រារព្ធ​កម្មវិធី​កីឡា​នៅ​ទី​នេះ ត្បិត​មាន​អ្នក​មក​មើល Wang Yi Bo ច្រើន​សឹង​ស្មើ​កីឡាដ្ឋាន​មួយ។

រូប​ភាព​ទាំង​នេះ​ត្រូវ​បាន​គេ​យក​មក​ប្រៀបធៀប​នឹង​រូប​កាល​ពី​ឆ្នាំ ២០១៩ នៅ​ពេល​លោក​ល្បី​កក្រើក​ក្រោយ​រឿង The Untamed ត្រូវ​បាន​ចាក់​ផ្សាយ។ គេ​សង្កេត​ឃើញ​ថា ក្រោយ២​ឆ្នាំ ប្រជាប្រិយភាព​របស់ Wang Yi Bo មិន​ត្រឹម​តែ​មិន​ធ្លាក់​នោះ​ទេ គឺ​មាន​តែ​កើន​ឡើង​ថែម​​មួយ​កម្រិត​ទៀត បើ​មើល​ពី​ចំនួន​​មនុស្ស​រោម​លោក​ដូច​ស្រមោច​បែប​នេះ៕

ប្រភព៖ nguoisaigona.tv ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;