យន្តហោះដឹកវ៉ាក់សាំង Johnson & Johnson ទៅឡាវ មានបញ្ហាម៉ាស៊ីន
- 2021-07-16 07:03:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យន្តហោះដឹកវ៉ាក់សាំង Johnson & Johnson ទៅឡាវ មានបញ្ហាម៉ាស៊ីន
ចន្លោះមិនឃើញ
ការដឹកជញ្ជូនវ៉ាក់សាំង Johnson & Johnson ជាង១លានដូសទៅកាន់ប្រទេសឡាវដែលគ្រោងនឹងទៅដល់នៅថ្ងៃទី១៥ កក្កដា ២០២១ គឺត្រូវបានពន្យារពេល ដោយសារតែយន្តហោះមានបញ្ហាម៉ាស៊ីន។ នេះបើតាមការប្រកាសរបស់ស្ថានទូតអាមេរិក ប្រចាំក្រុងវៀងចន្ទន៍។
យ៉ាងណាមិញ ពេលវេលាដឹកជញ្ជូនវ៉ាក់សាំងទៅឡាវម្តងទៀត មិនទាន់ត្រូវបានបញ្ជាក់នៅឡើយ ប៉ុន្តែរំពឹងថា នឹងឆាប់ៗតាមដែលអាចធ្វើបាន។
ស្ថានទូតអាមេរិកបានសរសេរលើទំព័រហ្វេសប៊ុកថា៖ «ដោយសារតែបញ្ហាទាំងនេះ យើងមិនមានការបញ្ជាក់ថ្មីនៃការមកដល់នៃវ៉ាក់សាំងនទេ ប៉ុន្តែសូមកុំបារម្ភ ក្រុមហ៊ុនអាកាសចរណ៍បានធានាចំពោះយើងថា បញ្ហាម៉ាស៊ីនយន្តហោះនេះ កំពុងត្រូវបានជួសជុល ហើយវ៉ាក់សាំងមិនមានការខូចខាតទេ»។
សូមជម្រាបថា រដ្ឋាភិបាលអាមេរិក បានបរិច្ចាគវ៉ាក់សាំង Johnson & Johnson ចំនួន ១លាន ៨ពាន់ដូស ឱ្យឡាវ តាមរយៈកម្មវិធីកូវ៉ាក់។ ការបរិច្ចាគនេះ គឺដើម្បីជួយឱ្យឡាវ អាចសម្រេចផែនការចាក់វ៉ាក់សាំងបាន ៥០% នៃប្រជាជនរបស់ខ្លួន ត្រឹមចុងឆ្នាំ២០២១នេះ៕