រដ្ឋលេខាធិការម្នាក់​បង្ហោះហ្វេសប៊ុកផ្ចាញ់ផ្ចាលសាកសព ត្រូវ​សម្តេច ហ៊ុន សែន ដកតំណែង​

  • 2021-07-16 09:36:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេច​ដកតំណែង​លោក ឌុច សុវណ្ណារី រដ្ឋលេខាធិការ​​ក្រសួង​ទំនាក់ទំនង​ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បន្ទាប់ពី​មន្រ្តីរូបនេះ បាន​បង្ហោះសារលើហ្វេសប៊ុកផ្ចាញ់ផ្ចាលសាកសព។

សម្តេចតេជោ បាន​បញ្ជាក់​នៅថ្ងៃទី១៦កក្កដានេះ យ៉ាងដូច្នេះថា៖ ​

«ខ្ញុំបានចូលរួមរំលែកទុក្ខតាមរយៈលោកជំទាវ​ ម៉ែន សំអន​ ចំពោះមរណភាព​ បង​ ហុង ថែម​ ដែលជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពីបាតដៃទទេនាឆ្នាំ១៩៧៩។ ខ្ញុំមិននឹកស្មានដល់សោះថាខ្ញុំមានមន្ត្រីមួយរូបថ្នាក់រដ្ឋលេខាធិការបង្ហោះសារផ្ចាញ់ផ្ចាលចំពោះសព សូម្បីតែលោកជំទាវ​ម៉ែន សំអន សុំអោយដកចេញក៏មិនព្រមដកដែរ។ ខ្ញុំមិនអាចទុក​ លោក​ ឌុច សុវណ្ណារី​ អោយនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ​ គឺត្រូវដកចេញពីតំណែងព្រោះលោកមិនស័ក្ដិសមជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៌»៕

អត្ថបទថ្មី
;