បេក្ខជន​អធិការបតី​អាល្លឺម៉ង់ សើច​ក្អាកក្អាយ​ក្នុងសន្និសីទកាសែត​និយាយពី​ទឹកជំនន់ (មាន​វីដេអូ)

  • 2021-07-19 01:28:45
  • ចំនួនមតិ 1 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


បេក្ខជន​អធិការបតីអាល្លឺម៉ង់ លោក Armin Laschet ត្រូវបាន​គេថតជាប់ឃើញ​លោកជជែកគ្នាសើចក្អាកក្អាយ ក្នុងអំឡុងសន្និសីទកាសែត​មួយ​ ពេលចុះមើលស្ថានភាព​ទឹកជំនន់​ក្នុងប្រទេស កាលពីចុងសប្តាហ៍កន្លងទៅ។

ក្រោយលេចធ្លាយ​រូបភាពនេះ លោកបានបង្ហាញ​ការសុំទោស និងសោកស្តាយយ៉ាងខ្លាំង ដោយថាសំណើចរបស់​លោកគឺ​វាមិនសមរម្យឡើយ ក្នុងពេល​ដែល​កំពុងនិយាយពីស្ថានភាព​គ្រោះធម្មជាតិ។

សូមជម្រាបថា លោក Laschet គឺជាបេក្ខជន​ដ៏មានសក្តានុពល​ដែលអាចបន្តតំណែង​ពីលោកស្រី Merkel ក្នុងការបោះឆ្នោត​នាខែកញ្ញាខាងមុខ៕

សូមទស្សនាវីដេអូ៖

ប្រភព៖ Businessinsider

;