ខន​សឺត​រួម​របស់​ក្រុមហ៊ុន​ទេ តែ​ហ្វេន​៩០​%​គឺ​ជា​អ្នក​គាំទ្រ​របស់ Wang Yi Bo

  • 2021-07-19 02:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វត្តមាន​របស់​តារា​សម្ដែង និង​ចម្រៀង​ប្រុស​ចិន​ល្បី​ឈ្មោះ Wang Yi Bo បាន​ធ្វើ​ការ​ប្រគំ​តន្ត្រី​ប្រចាំ​​ឆ្នាំ​របស់​ក្រុមហ៊ុន​លោក ទទួលបា​ន​ចំណាប់​អារម្មណ៍​ជា​ខ្លាំង។

កាល​ពី​ថ្ងៃ​ទី ១៧ ខែ​កក្កដា​កន្លង​ទៅ​នេះ ក្រុមហ៊ុន​កម្សាន្ត​ខ្នាត​ធំ​របស់​ចិន​គឺ Yuehua Entertainment បាន​ប្រារព្ធ​ធ្វើ​កម្មវិធី​ប្រគំ​តន្ត្រី​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​រួម​មាន​សិល្បករ​នៅ​ក្នុង​ជម្រក​ចូល​រួម​ជា​ច្រើន​ដូច​ជា Everglow, Nex7, Cosmic Girls, YHBOYS, YHGIRLS និង​តារា​ជា​ច្រើន​ទៀត។ ទោះ​បី​ជា​សិល្បករ​ទាំង​អស់​ចូលរួម​មាន​ជិត​១០០​រូប​ក៏​ដោយ តែ​អ្នក​គាំទ្រ​៩០%​នៃ​ចំនួន​រាប់​ម៉ឺន​នាក់​នេះ គឺ​ជា​របស់​សិល្បករ​តែ​មួយ​រូប​គត់ នោះ​គឺ​តារា​ចម្រៀង និង​សម្ដែង​ប្រុស Wang Yi Bo។

ពណ៌​ដើម្បី​ចំណាំ​សិល្បករ​របស់​តួ​រឿង The Untamed មាន​ពណ៌​បៃតង។ នៅ​ពេល​លោក​បង្ហាញ​មុខ វេទិការ​ទាំង​ស្រុង​ ស្ទើរ​តែ​ប្ដូរ​ទៅ​ជា​​ពណ៌​បៃតង​។ បណ្ដាញ​ព័ត៌មាន Sina បាន​ឲ្យ​ដឹង​ថា ប្រមាណ​៩០​%​នៃ​អ្នក​ចូល​រួម​មើល​ខនសឺត​​គឺ​ជា​អ្នក​គាំទ្រ​របស់​ប្រុស​ស្អាត​វ័យ​២៣​ឆ្នាំ​រូប​នេះ។

ប្រភព​ដដែល​ក៏​បាន​លើក​ឡើង​​ដែរ​ថា សម្រាប់​តារា​ដែល​កំពុង​ជ្រក​ក្រោម​ទ្រនំ Yuehua ទាំង​អស់ Wang Yi Bo កំពុង​តែ​ជា​តារា​​ដែល​មាន​ប្រជាប្រិយភាព​ជាង​គេ និង​មាន​អ្នក​គាំទ្រ​ច្រើន​ជាង​ ក៏​ដូច​ជា​រក​ចំណូល​ឲ្យ​ក្រុមហ៊ុន​ច្រើន​ជាង​គេ​ដូច​គ្នា៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;