ច្បាស់ហើយ! ម៉ាឡេស៊ី ឈប់ចាក់ Sinovac មិនមែនដោយសារវាគ្មានប្រសិទ្ធភាពនោះទេ
- 2021-07-19 03:02:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាស់ហើយ! ម៉ាឡេស៊ី ឈប់ចាក់ Sinovac មិនមែនដោយសារវាគ្មានប្រសិទ្ធភាពនោះទេ
ចន្លោះមិនឃើញ
ម៉ាឡេស៊ី បានបញ្ជាក់ថា ការឈប់ចាក់វ៉ាក់សាំង Sinovac គឺមិនពាក់ព័ន្ធនឹងប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះទេ ហើយខ្លួននឹងបញ្ជាទិញបន្ថែមនាពេលអនាគតប្រសិនបើខ្វះខាត។
លោក Khairy Jamaluddin រដ្ឋមន្រ្តីសម្របសម្រួលប្រព័ន្ធភាពសុំា ឱ្យដឹងថា ការបញ្ជូនវ៉ាក់សាំង Sinovac ចំនួន១២លានដូស ដែលគ្របដណ្តប់លើប្រជាជនមួយភាគប្រាំ នឹងបញ្ចប់នៅត្រឹមចុងខែកក្កដានេះ។ រដ្ឋាភិបាលម៉ាឡេស៊ី កំពុងទិញបន្ថែម ៣លានដូសទៀត ដែលនឹងបញ្ជូនមកដល់នៅចុងខែនេះ ឬដើមខែសីហា។
គួរដឹងថា ក្រសួងសុខាភិបាលម៉ាឡេស៊ី បានបញ្ជាក់កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ថា ម៉ាឡេស៊ីនឹងឈប់ប្រើប្រាស់វ៉ាក់សាំង Sinovac នៅពេលបញ្ចប់ការផ្គត់ផ្គង់ ដោយសារតែប្រទេសនេះមានវ៉ាក់សាំងប្រភេទផ្សេងគ្រប់គ្រាន់ហើយ។
ម៉ាឡេស៊ី នឹងប្រើប្រាស់វ៉ាក់សាំង Pfizer ភាគច្រើនបំផុត។ ប្រទេសអាស៊ានមួយនេះ បានបញ្ជាទិញ Pfizer ប្រហែល ៤៥លានដូស ដែលអាចចាក់ដល់ប្រជាជនប្រមាណ ៧៦% បើប្រៀបធៀបនឹងការបញ្ជាទិញ Sinovac៕