ក្រោយ​រឿង​អាស្រូវ​របស់ Wu Yifan ក្រុមហ៊ុន​ Tencent ប្រកាស​បញ្ចប់​កុងត្រា​ជាមួយ​លោក​ទាំង​អស់

  • 2021-07-20 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


ក្រោយ​ពេល​ផ្ទុះ​រឿង​អាស្រូវ​ជាមួយ​មនុស្ស​ស្រី​ជា​ច្រើន នៅ​ពេល​នេះ ក្រុមហ៊ុន​កម្សាន្ត​យក្ស​ចិន Tencent បាន​សម្រេច​ចិត្ត​ថា​​នឹង​ផ្ដាច់​គ្រប់​កិច្ចសន្យា​ជាមួយ​តារា​សម្ដែង​ប្រុស​ជួរ​​មុខ Wu Yifan ទាំង​អស់។

កាល​ពី​ថ្ងៃ​ទី ១៩ ខែ​កក្កដា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា ក្រោយ​កម្រង​រឿង​អាស្រូវ​ជាច្រើន​ដែល​ត្រូវ​បញ្ចេញ​ដោយ​ស្រី​ស្អាត​វ័យ ១៩​ឆ្នាំ Du Meizhu នោះ នៅ​ពេល​នេះ តារា​សម្ដែង និង​ចម្រៀង​លំដាប់ A ចិន Wu Yifan កំពុង​ជួប​បញ្ហា​ធំ​ហើយ។

​ជាក់​ស្ដែង ក្រុមហ៊ុន​យក្ស​ខាង​ផ្នែក​កម្សាន្ត​នៅ​ប្រទេស​ចិន​គឺ Tencent បាន​ប្រកាស​បញ្ចប់​កិច្ចសន្យា​ជាមួយ​លោក​ទាំង​អស់។ សកម្មភាព​នេះ​មាន​ន័យ​ថា មិន​មែន​មាន​តែ Tencent នោះ​ទេ​ដែល​ផ្ដាច់​កុងត្រា ដោយ​បុត្រ​សម្ព័ន្ធ​ទាំង​អស់​ដែ​សស្ថិត​ក្រោម Tencent ក៏​បញ្ចប់​កុងត្រា​នឹង​លោក​ដូច​គ្នា។

តាម​នោះ​ដែរ មុន​នោះ អតីត​សមាជិក​​ក្រុម​ចម្រៀង EXO គឺ​ជា​តំណាង​របស់​កម្មវិធី​មើល​រឿង Tencent និង​តំណាង​ឲ្យ​ហ្គេម Honor of Kings។ មក​ដល់​រសៀល​ថ្ងៃ​ទី ១៩ ខែ​កក្កដា ផលិតកម្ម​យក្ស​នេះ​បាន​ប្រកាស​ជា​ផ្លូវ​ការ​លើ​​ទំព័រ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា Wu Yifan នឹង​លែ​ង​ជា​តំណាង​របស់​ខ្លួន​​ទៀត​ហើយ។ បន្ថែម​ពី​នេះ ប្រេន​គ្រឿង​សំអាង Lancome និង​សាប៊ូ​បោក​ខោអាវ​​១ទៀត ក៏​ប្រកាស​លែង​យក​លោក​ជា​តំណាង​ និង​បញ្ចប់​កុងត្រា​មុន​កំណត់​ដូច​គ្នា៕

ប្រភព៖ zaobao.com ប្រែ​សម្រួល៖ Caramel

;