ប្រាប់ខ្ទេចគ្មានសល់! ភ្លើង​សញ្ញាទាំងអស់នេះ ពេលលោត Check លើកុងទ័ររថយន្ត

  • 2021-07-20 04:45:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជាចំណេះដឹង​មួយ​សម្រាប់​រថយន្ត​នៅ​ថ្ងៃនេះ Sabay បាននាំយកនូវចំណេះដឹង ទាក់ទងនឹងភ្លើងសញ្ញា ដែលលេចចេញលើកុងទ័ររថយន្តដោយលម្អិត មានទាំងនិយមន័យ និងប្រការគួរធ្វើ នៅពេលដែលភ្លើងសញ្ញាទាំងនោះលេចឡើងមក។ ភ្លើងសញ្ញាទាំង ៦៤ ប្រមូលផ្ដុំមកពីគ្រប់រថយន្ត​ទាំងអស់ មិនថាប្រើសាំង ឬម៉ាស៊ូត រថយន្តតូច ឬធំនោះឡើយ គឺសុទ្ធតែមាននៅក្នុងនេះទាំងអស់។

១. សញ្ញាប្រាប់ឲ្យជាន់អំប្រ៊ីយ៉ា

២. សញ្ញាប្រាប់ឲ្យជាន់ហ្វ្រាំង

៣. សញ្ញាប្រាប់ពីចង្កូតជាប់សោ

៤. សញ្ញាបើកហ្វា

៥. សញ្ញាប្រាប់ពីខ្យល់តិចក្នុងកង់រថយន្ត

៦. សញ្ញាបើកភ្លើងដឺមី

៧. សញ្ញាព្រមានពីបញ្ហាភ្លើងចង្កៀងមុខ ក្រោយ និងភ្លើងស៊ីញ៉ូ

៨. សញ្ញាព្រមានពីបញ្ហាភ្លើងហ្វ្រាំង

៩. ការកំណត់សម្រាប់បើកក្នុងរដូវរងារ

១០. សញ្ហាបង្ហាញព័ត៌មាន

១១. ដែកកម្ដៅសម្រាប់រថយន្តប្រើម៉ាស៊ូត

១២. ការព្រមានពីទឹកកក ព្រិល

១៣. ការបញ្ឆេះមានបញ្ហា

១៤. សោមិននៅក្នុងរថយន្ត

១៥. សោជិតអស់ថ្ម (smart key)

១៦. ព្រមានពីចម្ងាយពីរថយន្តខាងមុខ

១៧. ត្រូវការសេវាកម្មថែទាំ

១៨. បើកភ្លើងចង្កៀងរេ (adaptive headlights)

១៩. ការសារ៉េមុំភ្លើងចង្កៀង

២០. បញ្ហាជាមួយកន្ទុយក្រោយដែលអាចបត់បែនបាន (variable spoiler)

២១. បញ្ហាក្នុងការបើកដំបូលដោយប្រព័ន្ធអគ្គិសនី

២២. ពោងសុវត្ថិភាពខាងមុខត្រូវបានបិទ

២៣. ជាប់ហ្វ្រាំងដៃ

២៤. បើកភ្លើងកាត់អ័ព្ទផ្នែកខាងមុខ

២៥. បញ្ហាចង្កូត

២៦. បើភ្លើងកាត់អ័ព្ទផ្នែកខាងក្រោយ

២៧. ជិតអស់ទឹកបាញ់កញ្ចក់

២៨. អស់ស្បែកហ្វ្រាំង

២៩. បើកមុខងារ Cruise Control

៣០. បើកភ្លើងស៊ីញ៉ូ

៣១. Sensor ចាប់យកពន្លឺ ឬក៏ភ្លៀងកំពុងមានបញ្ហា

៣២. មានទឹកនៅក្នុងមាត់ធុងសាំង

៣៣. ពោងសុវត្ថិភាពត្រូវបានបិទ

៣៤. មានបញ្ហាមេកានិច និងអគ្គិសនី

៣៥. បើកភ្លើងបាញ់មកក្រោម (Dipped Headlights)

៣៦. តម្រងខ្យល់កខ្វក់ខ្លាំងត្រូវប្ដូរចេញ

៣៧. Sensor សម្រាប់ចូលចតត្រូវបានបើក

៣៨. តម្រងម៉ាស៊ូតមានបញ្ហា Diesel Particulate Filter (DPF)

៣៩. កន្ទុយសណ្ដោងត្រូវបានផ្ដាច់ពីរថយន្ត

៤០. បូមខ្យល់មានបញ្ហា

៤១. សញ្ញាព្រមានពេលចេញពីគន្លងបើកបរ

៤២. ប្រព័ន្ធបម្លែងជាតិពុល (catalytic converter) នៅស៊ីម៉ាំងមានបញ្ហា

៤៣. ដាក់ខ្សែក្រវ៉ាត់

៤៤. សញ្ហាព្រមានពីការចូលចត

៤៥. អាគុយមានបញ្ហា

៤៦. បើក ECO mode

៤៧. ប្រព័ន្ធជំនួយពេលចុះទួល

៤៨. ប្រព័ន្ធបញ្ចុះកម្ដៅម៉ាស៊ីនមានបញ្ហា

៤៩. ប្រព័ន្ធហ្វ្រាំង ABS មានបញ្ហា

៥០. តម្រងប្រេងមានបញ្ហា

៥១. ទ្វារបើក

៥២. គម្របមុខបើក

៥៣. ជិតអស់សាំង

៥៤. ប្រអប់លេខអូតូមានបញ្ហា

៥៥. ប្រព័ន្ធកំណត់ល្បឿនត្រូវបានបើក

៥៦. បញ្ហាបូម

៥៧. កម្ដៅកញ្ចក់ខាងមុខ

៥៨. ប្រព័ន្ធទប់លំនឹងអគ្គិសនី Electronic Stability Program (ESP) ត្រូវបានបិទ

៥៩. ឃ្លុបក្រោយបើក

៦០. ជិតអស់ប្រេងម៉ាស៊ីន

៦១. ផ្លិតទឹកដំណើរការដោយស្វ័យប្រវត្តិ

៦២. បញ្ហាម៉ាស៊ីន

៦៣. Sensor ចាប់ភ្លៀង

៦៤. កម្ដៅកញ្ចក់ក្រោយ

ប្រភព៖ News.com.au ប្រែសម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី
;