យន្តហោះចម្បាំងជប៉ុនជំនាន់ក្រោយ នឹងប្រើបច្ចេកវិទ្យារបស់ Lockheed Martin និង Rolls-Royce
- 2021-07-20 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យន្តហោះចម្បាំងជប៉ុនជំនាន់ក្រោយ នឹងប្រើបច្ចេកវិទ្យារបស់ Lockheed Martin និង Rolls-Royce
ចន្លោះមិនឃើញ
រដ្ឋាភិបាលជប៉ុន កំពុងស្ថិតក្នុងការចរចាដំណាក់កាលចុងក្រោយដោយបើកផ្លូវឱ្យក្រុមហ៊ុន IHI Corp និងក្រុមហ៊ុន Rolls-Royce សហការអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ក្រោយ ខណៈជប៉ុនបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Lockheed Martin រួចរាល់ហើយ។
រដ្ឋាភិបាលចង់ប្រើប្រាស់បច្ចេកវិទ្យារួមគ្នារវាងជប៉ុន អង់គ្លេស និងអាមេរិក ក្នុងការអភិវឌ្ឍយន្តហោះចម្បាំង ដែលនឹងបន្តតំណែងយន្តហោះ F-2។
យន្តហោះចម្បាំងជំនាន់ក្រោយរបស់ជប៉ុន ត្រូវបានរំពឹងថា នឹងបញ្ចេញនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ ពោលគឺនៅពេលចាប់ផ្តើមឈប់ប្រើយន្តហោះ F-2។
ក្រុមហ៊ុន Mitsubishi ជាអ្នករចនាគ្រោងយន្តហោះ និងអភិវឌ្ឍប្រព័ន្ធ កំពុងទទួលបានបច្ចេកវិទ្យាពីក្រុមហ៊ុន Lockheed Martin ហើយ។ ចំណែកម៉ាស៊ីនយន្តហោះ គឺអភិវឌ្ឍដោយក្រុមហ៊ុនជប៉ុន IHI ដែលកំពុងចរចាចុងក្រោយជាមួយក្រុមហ៊ុន Rolls-Royce៕