ប្រវត្តិ និងអត្ថន័យនៃនិមិត្ដសញ្ញាខេត្តកំពង់ធំ
- 2021-07-21 01:34:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិ និងអត្ថន័យនៃនិមិត្ដសញ្ញាខេត្តកំពង់ធំ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ព្រមទាំងមានការចូលរួម និងសហការ ពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តគ្រប់លំដាប់ថ្នាក់ជាច្រើនរូបផ្សេងទៀត ការដាក់តាំងនិមិត្តសញ្ញានៃខេត្តកំពង់ធំ។
នៅក្នុងនិមិត្តសញ្ញានេះរួមមាន៖
ប្រាសាទយាយព័ន្ធ៖ តំណាងឱ្យភាពរុងរឿងនៃស្ថាបត្យកម្មខ្មែរនាសតវត្សទី៧ដែលមាននៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក នាទឹកដីខេត្តកំពង់ធំ និងតំណាងឱ្យជំនឿរបស់ខ្មែរបុរាណក្នុងការគោរពព្រហ្មញ្ញសាសនា
រូបបដិមាតោ៖ តំណាងឱ្យភាពអស្ចារ្យនៃសិល្ប:ខ្មែរនាចុងសម័យចេនឡាក្នុងតំបន់ប្រាសាទសំបូរព្រៃគុក និងតំណាងឱ្យអំណាច អានុភាពខ្លាំងក្លា
រូបដំរីជាន់ខ្លា៖តំណាងឱ្យរូបសំណាកដែលមាននៅខេត្តកំពង់ធំ តាំងពីអំឡុងសតវត្សទី៦០ ហើយឆ្លុះបញ្ចាំងពីតថភាពធនធានធម្មជាតិនៃខេត្តកំពង់ធំ
កួរស្រូវ៖ តំណាងឱ្យភាពសម្បូរសប្បាយ និងភាព រុងរឿងនៃវិស័យកសិកម្ម ពិសេសគឺភោគផលនៃដំណាំស្រូវ
ដើមឈើ៖ តំណាងឱ្យភាពរីកចម្រើនលើវិស័យកសិឧស្សាហកម្ម ដែលខេត្តកំពង់ធំសំបូរដោយដីមានជីជាតិ អំណោយផលដល់ដំណាំកសិកម្មនិងកសិឧស្សាហកម្ម។
និមិត្តសញ្ញាខេត្តកំពង់ធំ ត្រូវបានកសាងឡើងពីថ្មភក់មួយដុំ កំពស់បួនម៉ែត្រ តម្កល់លើជើងទម្រថ្មភក់មួយដុំដែលមានឆ្លាក់ក្បាច់គំនូរចម្លាក់រាក់បង្ហាញពីសមិទិ្ធផលថ្មីលើទឹកដីខេត្តកំពង់ធំ នាសម័យតេជោសន្តិភាព នៅលើទីតាំងសួនសម្តេចតេជោហ៊ុនសែន នាមាត់ស្ទឹងសែន៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ