ប្ដូរពីខេត្តកំពត មកខេត្តនេះវិញ ដែលទទួលភ្ញៀវបានច្រើនជាងគេនៅចុងសប្ដាហ៍ទីបីនៃខែកក្កដា
- 2021-07-21 02:13:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្ដូរពីខេត្តកំពត មកខេត្តនេះវិញ ដែលទទួលភ្ញៀវបានច្រើនជាងគេនៅចុងសប្ដាហ៍ទីបីនៃខែកក្កដា
ចន្លោះមិនឃើញ
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ថា រយៈពេលពីរថ្ងៃ ១៧-១៨ ខែកក្កដា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាមានភ្ញៀវទេសចរដើរលេងកម្សាន្តសរុប ៦៣ ៤៨៨ នាក់ ក្នុងនោះភ្ញៀវជាតិ ៦២ ៣៩៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១ ០៩៤ នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
ចំនួននេះមានការថយចុះប្រមាណ ៩.២២% ធៀបនឹងសប្តាហ៍កន្លងមក។ បើទោះបីចំនួនភ្ញៀវទេសចរផ្ទៃក្នុងបានបន្តថយចុះក្នុងសប្តាហ៍នេះ ប៉ុន្តែគោលដៅទេសចរណ៍អេកូទេសចរណ៍ និងទេសចរណ៍ផ្សងព្រេង នៅតែទទួលបានចរន្តភ្ញៀវទេសចរគួរឲ្យកត់សម្គាល់។
ចរន្តភ្ញៀវទេសចរផ្សងព្រេងនេះ មិនត្រឹមតែរួមចំណែកបង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈដំណើរកម្សាន្តដែលមានការទទួលខុសត្រូវ ការរក្សាគម្លាតសុវត្ថិភាព និងកាត់បន្ថយការជួបជុំជាលក្ខណៈទ្រង់ទ្រាយធំ៕
ប្រភព៖ ក្រសួងទេសចរណ៍