អង់គ្លេសប្រកាសបញ្ជូននាវាសង្គ្រាមមកអាស៊ី តែចិនថាសូមគោរពគេឯងផង
- 2021-07-21 04:04:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង់គ្លេសប្រកាសបញ្ជូននាវាសង្គ្រាមមកអាស៊ី តែចិនថាសូមគោរពគេឯងផង
ចន្លោះមិនឃើញ
អង់គ្លេសបានប្រកាសថា ខ្លួននឹងបញ្ជូននាវាសង្គ្រាម២គ្រឿងមកដែនទឹកក្នុងតំបន់អាស៊ី។ ការប្រកាសនេះ គឺធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍រួមគ្នារវាងរដ្ឋមន្រ្តីការពារជាតិអង់គ្លេសលោក Ben Wallace និងរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Nobuo Kishi កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២១។
នាវាសង្គ្រាមទាំង២គ្រឿងគឺ HMS Spey និង HMS Tamar ដែលគ្រោងនឹងបញ្ជូនមកតំបន់អាស៊ី នៅក្នុងខែសីហាខាងមុខនេះ គាំទ្រដោយនាវាពីប្រទេសអូស្ត្រាលី ជប៉ុន និងសិង្ហបុរី។
ជាមួយគ្នានេះ រដ្ឋមន្រ្តីការពារជាតិជប៉ុន បានថ្លែងថា៖ «យើងបញ្ជាក់ឡើងវិញនូវគោលចំហររួមគ្នារបស់យើង ក្នុងការប្រឆាំងនឹងការប៉ុនប៉ងផ្លាស់ប្តូរស្ថានការណ៍ដោយការបង្ខិតបង្ខំ និងបង្ហាញពីសារៈសំខាន់នៃសេរីភាព និងបើកចំហរឥណ្ឌូ-ប៉ាស៊ីហ្វិក ស្របតាមច្បាប់»។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា៖ «ចិនសង្ឃឹមថា បណ្តាប្រទេសនៅក្រៅតំបន់ នឹងគោរពតាមឆន្ទៈរបស់ប្រទេសក្នុងតំបន់ ដើម្បីរក្សាស្ថិរភាព និងសន្តិភាព និងជំរុញកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ និងសូមបញ្ឈប់សកម្មភាពដែលធ្វើឱ្យតំបន់កាន់តែស្មុគ្រស្មាញ»៕