ទំនប់វារីអគ្គិសនីកណ្តាលប្រទេសចិន អាចនឹងបាក់រលំគ្រប់ពេល
- 2021-07-21 08:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទំនប់វារីអគ្គិសនីកណ្តាលប្រទេសចិន អាចនឹងបាក់រលំគ្រប់ពេល
ចន្លោះមិនឃើញ
កងទ័ពចិនបានព្រមានថា ទំនប់វារីអគ្គិសនីនៅកណ្តាលប្រទេស អាចនឹងបាក់រលំគ្រប់ពេល បន្ទាប់ពីរងការខូចខាតដោយសារព្យុះដ៏ខ្លាំងមួយ។
នៅល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ អង្គភាពតំបន់នៃកងទ័ពរំដោះប្រជាជនចិន បានព្រមានថា ភ្លៀងធ្លាក់មិនឈប់ឈរបានធ្វើឱ្យទឹកក្នុងទំនប់ Yihetan ឡើងដល់ ២០ម៉ែត្រ នៅក្រុងលូយ៉ាង ដែលមានប្រជាជន៧លាននាក់ ជាមួយនឹងហានិភ័យដែលអាចបាក់រលំពេលណាមួយ។
ទាហានមួយចំនួនត្រូវបានបញ្ជូនទៅកាន់ទីតាំងនោះ ដើម្បីត្រៀមជួយសង្គ្រោះបន្ទាន់បើមានហេតុការណ៍បាក់រលំកើតឡើង និងមានទឹកជំនន់ធ្ងន់ធ្ងរ។
សូមរំលឹកថា ទំនប់វារីអគ្គិសនីចំនួន២ នៅតំបន់ Inner Mongolia បានបាក់រលំរួចមកហើយ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង៕