ព្យាយាមគង់សម្រេច! ពីអ្នកជួសជុលទូរស័ព្ទ ជី ដេវីត តស៊ូក្លាយជាតារាចម្រៀងល្បីប្រចាំប្រទេស

  • 2021-07-22 02:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារាចម្រៀងរ៉េបល្បីឈ្មោះប្រចាំប្រទេសលោក ងួន ចាន់ដេវីត ហៅ ជី ដេវីត កំពុងតែកាក់កបជាខ្លាំង ទាំងការងារសិល្បៈក៏ដូចជាមុខជំនួញរបស់ខ្លួន ក្រោយការខិតខំប្រឹងអស់ច្រើន ឆ្នាំមកនេះជាមួយគូស្នេហ៍របស់លោកគឺតារាចម្រៀងស្រីល្បីឈ្មោះកញ្ញា ទេព បូព្រឹក្ស។

បើនិយាយដល់ភាពជោគជ័យរបស់តារារ៉េបរាងស្រឡះរូបនេះ អាចនិយាយបានថាវាមានដំណើររឿង តស៊ូមិនតិចទេ ដែលប្រិយខ្លះមិនទាន់ដឹង។ ក្រោមរូបភាពជោគជ័យលើការងាររបស់ ដេវីត វាមិនមែន ជាភាពងាយស្រួល ឬជាភាពចៃដន្យនោះទេគឺគ្រប់យ៉ាងកើតចេញពីសមត្ថភាព នឹងការតស៊ូ។

តោះ! ចង់ដឹងថាតារាចម្រៀងរូបនេះធ្លាប់ឆ្លងកាត់នូវរឿងរ៉ាវយ៉ាងណានោះទស្សនាខាងក្រោម៖

១. ដេវីត មានដើមកំណើតជាអ្នកខេត្ត បាត់ដំបង

២.ថ្ងៃទី៥ តុលា ១៩៩៨៤ ជាថ្ងៃដែលតារាចម្រៀងរូបនេះឃើញពន្លឺថ្ងៃជាលើដំបូង

៣. កាលនៅវ័យជំទង់ ដោយចិត្តស្រលាញ់សិល្បៈខ្លាំងពេក ដេវីត ធ្លាប់បង្កើតក្រុមរាំ និងចម្រៀង ប្រចាំសាលា

៤. រៀនដល់ថ្នាក់ទី១២ កម្លោះសង្ហាររូបនេះសម្រេចបញ្ចប់ការសិក្សា មករស់នៅភ្នំពេញធ្វើជាអ្នក ជួសជុលទូរស័ព្ទ នឹងបញ្ជូលបទចម្រៀង នៅម្ដុំផ្សារខ្លាំងរំសេវ

៥. នៅឆ្នាំ២០១២ ដេវីត ធ្លាប់ដើរចូលក្នុងផលិតកម្មមួយក្រោមរូបភាពជាអ្នកចម្រៀង ប៉ុន្តែការចាប់ផ្ដើម របស់លោកហាក់មិនទទួលបានជាផ្លែផ្កានោះទេ

៦.ដេវីត ក៏បានផ្លាស់ប្ដូរមក Cover បទចម្រៀងបង្ហោះលើហ្វេសប៊ុក នឹង Youtube វិញ ហើយពេលនោះហើយដែល អ្នកនាង ពេជ្រ សោភា បានឃើញសមត្ថភាពពិសេសរបស់ ដេវីត ក៏បានហៅមកធ្វើការជាមួយ។

៧. តាមរយៈសម្ថភាពខ្ពស់របស់ខ្លួន និងមានការជួយជ្រោមជ្រែងពី ពេជ្រ សោភា ជី ដេវីត បានឈាន ជើងចុះកុងត្រាជាមួយផលិតកម្មហង្ស មាស

៨.រហូតមកដល់ឆ្នាំ ២០១៨ តារាចម្រៀងរូបនេះបានប្រកាសជាសាធារណៈ ផ្ដាច់ខ្លួនចេញពីហង្ស មាស ក្លាយជាតារាចម្រៀងឯករាជ្យវិញម្ដងរហូតដល់បច្ចុប្បន្ន

៩.ក្រោយជួបព្យុះភ្លៀងមក បច្ចុប្បន្នតារារ៉េបរូបនេះ ហាក់ជោគជ័យខ្លាំងលើអាជីពរបស់ខ្លួនទាំង វិស័យសិល្បៈ ការមុខរបរហាងលក់សម្លៀកបំពាក់ ហាងលក់គ្រឿងសម្អាង ថែមទាំងបង្កើតផលិតកម្ម ផ្ទាល់ខ្លួនថែមទៀតផង៕

អត្ថបទ៖ Pav SreyPich

អត្ថបទថ្មី
;