Smart ចាប់ដៃជាមួយ Mobile Legend បង្កើតចេញលើកដំបូងបង្អស់ e-Sport League នៅកម្ពុជា

  • 2021-07-23 08:45:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិចដំបូងគេបង្អស់នៅកម្ពុជាឈ្មោះថា «MLBB Professional League» ឬហៅកាត់ថា (MPL) អនុញ្ញាតឲ្យក្រុមខ្លាំងៗក្នុងស្រុកអាចឈានទៅប្រកួតជាមួយក្រុមខ្លាំងបំផុតក្នុងតំបន់ក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិ និងការប្រកួតដ៏ទៃទៀត។​

ក្រុម invite ៤ក្រុមដំបូង
​កិច្ចសហការថ្មីនេះនឹងនាំអ្នកចូលចិត្តលេងហ្គេមអេឡិចត្រូនិចនៅកម្ពុជា ឥលូវនេះអាចចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិចដែលមានកម្រិតស្តង់ដារអន្តរជាតិបាន តាមរយៈការចងភាពជាដៃគូថ្មីរវាងក្រុមហ៊ុន Smart Axiata ​និង​ក្រុមហ៊ុន​ Moonton ដែលជាក្រុមហ៊ុនបង្កើតហ្គេម Mobile Legends: Bang Bang (MLBB) ។​

​ព្រឹត្តិការណ៍ប្រកួតនេះក៏មានប្រាក់រង្វាន់សរុប ចំនួន ៣ ម៉ឺនដុល្លារ ដែលជារង្វាន់សម្រាប់ជ័យលាភីក្នុងការប្រកួតនេះ។

​ព្រឹត្តិការណ៍ប្រកួតនេះនឹងផ្ដល់ឱកាសឲ្យអ្នកចូលចិត្តលេង​កីឡាអេឡិចត្រូនិចនៅកម្ពុជា បង្កើនជំនាញរបស់​ពួកគេពេញមួយរដូវកាលនៃព្រឹត្តិការណ៍ប្រកួត និងប្រកួតជាមួយកីឡាករក្នុងស្រុក និងកីឡាករអន្តរជាតិឆ្នើមល្អដទៃទៀត។ ជាមួយនឹងការគាំទ្រពីក្រុមហ៊ុន Smart ព្រឹត្តិការណ៍ប្រកួត MPL ត្រូវបានបញ្ជាក់ថានឹងផ្ដើមឡើងរយៈពេលពីររដូវកាលរហូតដល់ឆ្នាំក្រោយ ដោយរដូវកាលដំបូង ចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២១ រហូតដល់ខែតុលាឆ្នាំ២០២១ ។

​ក្រុមទាំងអស់ដែលចូលរួមក្នុងការប្រកួតទាំងអស់នឹងធ្វើការប្រកួតប្រជែងដណ្តើមយករង្វាន់សាច់ប្រាក់ នឹងក្លាយជាម្ចាស់ជើងឯកដំបូងគេបង្អស់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិចនៅព្រះរាជាណាចក្រកម្ពុជា និងឱកាសធ្វើជាតំណាងឱ្យប្រទេសកម្ពុជាក្នុងការប្រកួតអន្តរជាតិ M3 នាចុងឆ្នាំនេះ។

ការដាក់ពាក្យសុំចុះឈ្មោះរបស់ក្រុមនឹងបើកក្នុងពេលឆាប់ៗនេះហើយរាល់ការប្រកួត​ នឹងផ្សាយផ្ទាល់លើ ទំព័រហ្វេសប៊ុក MLBB និង ទំព័រហ្វេសប៊ុក Leng by Smart និងទំព័រ YouTube របស់ក្រុមហ៊ុន Smart Axiata

ព័ត៌មានលំអិតទាំងអស់អាចរកបាននៅលើទំព័រ Leng by Smart រួមជាមួយព័ត៌មាននៃជម្រើសហ្គេមផ្សេងៗទៀតដែលផ្តល់ដោយក្រុមហ៊ុន Smart។​

ក្រុម SeeYouSoon
ក្រុម SmartBurnGaming
ក្រុម NewBlood
ក្រុម ImpunityKH

​លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «យើងពិតជារំភើបណាស់ដែលបានចាប់ដៃគូជាមួយក្រុមហ៊ុន Moonton ដើម្បីនាំយកព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិចដ៏ធំមួយមកកាន់ប្រទេសកម្ពុជាជាលើកដំបូង។​ កីឡាអេឡិចត្រូនិចកាន់តែពេញនិយមក្នុងប្រទេសកម្ពុជា ហើយយើងបានស្តាប់អតិថិជនរបស់យើង ដោយមួយចំនួនធំគឺជាអ្នកចូលចិត្តកីឡាអេឡិចត្រូនិច ដែលចង់ចូលរួមព្រឹត្តិការណ៍ប្រកួតនៅកម្ពុជា ដែលអាចផ្តល់នូវការប្រកួតបែបស្តង់ដារ និងឱកាសពិតប្រាកដសម្រាប់ការលូតលាស់របស់ពួកគេ។»

លោក ថូម៉ាស​ បន្ថែមទៀតថា៖ «យើងបានគាំទ្រក្រុមអ្នកលេង និងការប្រកួតជាលក្ខណៈបុគ្គលនាពេលកន្លងមក។ ការនាំមកនូវព្រឹត្តិការណ៍ប្រកួតដ៏ធំបែបនេះ ដែលជាកម្រិតលីគ (league) តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន Moonton គឺជាព្រឹតិ្តការណ៍សំខាន់មួយ ហើយក៏ឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ទៅកាន់យុវជនកម្ពុជា និងវិស័យឌីជីថលដែលកំពុងរីកចម្រើននេះ ដែលយើងកំពុងភ្ជាប់អ្នកចូលចិត្តកីឡាអេឡិច ត្រូនិចទៅនឹងហ្គេមនៅទូទាំងបណ្តាញរបស់យើង។»

Trinity Wu ពីក្រុមហ៊ុន Montoon មានប្រសាសន៍ថា៖ «ការចាប់ដៃគូជាមួយក្រុមហ៊ុន Smart ដែលជាដៃគូក្នុងព្រឹត្តិការណ៍ប្រកួតរបស់យើងនៅកម្ពុជា គឺជាជម្រើសមួយដ៏ច្បាស់លាស់​ ព្រោះក្រុមហ៊ុន Smart បានវិនិយោគពេលវេលាការខិតខំ និងធនធានជាច្រើន ដើម្បីពង្រីកវិស័យកីឡាអេឡិចត្រូនិចនៅកម្ពុជា។ យើងពិតជារំភើបរីករាយ ដែលបានធ្វើកិច្ចសហការជាមួយ​ Smart ដើម្បីនាំយកបទពិសោធន៍ និងការប្រកួតប្រជែងស្តង់ដាអន្តរជាតិមកប្រទេសកម្ពុជា និងអ្នកចូលចិត្តលេងកីឡាអេឡិចត្រូនិចដែលមានទេពកោសល្យទាំងអស់។»

ការប្រកាសអំពីព្រឹត្តិការណ៍ប្រកួតនេះ​បានធ្វើឲ្យមានការរំភើបយ៉ាងខ្លាំងពីសំណាក់អ្នកចូលចិត្តវិស័យកីឡាអេឡិចត្រូនិចនៅកម្ពុជា ជាពិសេសនៅពេលដែលកីឡាអេឡិចត្រូនិចត្រូវបានដាក់បញ្ចូលទៅក្នុងកីឡា​​​​​​​​​​​​​ស៊ីហ្គេម (SEA Games) ដែលកម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនាឆ្នាំ ២០២៣ ។

​LeeXin ប្រធាន និងអ្នកគ្រប់គ្រងក្រុម Smart Burn Gaming បានឲ្យដឹងថា៖ «យើងបានចូលរួមក្នុងការប្រកួតកីឡាអេឡិចត្រូនិច និងការប្រកួតប្រជែងសម្រាប់អ្នកចូលចិត្តកីឡាអេឡិចត្រូនិចកម្ពុជាជាច្រើនរួចមកហើយ ប៉ុន្តែនេះគឺជាព្រឹត្តិការណ៍ប្រកួតលើកដំបូងនៅទីនេះ ដែលនឹងនាំយកការប្រកួតប្រជែងឲ្យកាន់តែរំភើបដែលមិនធ្លាប់មាននៅកម្ពុជា។»

​ក្នុងឆ្នាំដំបូងក្រោមភាពជាដៃគូ Smart និង Moonton នឹងមានពីររដូវកាលនៃព្រឹត្តិការណ៍ប្រកួត MPL Cambodia និងឱកាសសម្រាប់ក្រុមចូលរួមប្រកួត ដើម្បីប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ M3 និងព្រឹត្តិការណ៍ MLBB Southeast Asian Competition (MSC) ដែលជាការប្រកួតលីគ (league) អន្តរជាតិចំនួនពីរ។​

​សម្រាប់អ្នកលេង Mobile Legends និងអ្នកដែលចាប់អារម្មណ៍ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតដែលនឹងធ្វើឡើងនាពេលខាមុខនេះ អ្នកចូលរួមអាចទទួលបានទិន្នន័យអិុនធឺណិតគ្មានកំណត់ ដើម្បីលេងហ្គេមតាមដែលពួកគេចង់លេង ដោយភ្ជាប់គម្រោង Mobile Legends គ្មានដែនកំណត់របស់យើងត្រឹមតែ ២០ សេនក្នុងមួយសប្តាហ៍។ ដូចគ្នានេះដែរ ប្រសិនបើពួកគេចង់ធ្វើការទិញទំនិញក្នុងកម្មវិធីហ្គេម ពួកគេអាចទទួលបាន Razer Gold បន្ថែមចំនួន ៥០ ភាគរយតាមរយៈគេហទំព័ររបស់ Razer Gold នៅពេលពួកគេទិញរូបិយប័ណ្ណជាមួយសមតុល្យចម្បងរបស់ Smart ។

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;