ចិន​គំរាម​បាញ់នុយក្លេអ៊ែរដាក់ជប៉ុន បើហ៊ាន​លូកដៃចូលជួយតៃវ៉ាន់ពេលផ្ទុះសង្គ្រាម (វីដេអូ)

  • 2021-07-22 03:02:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បក្សកុម្មុយនីស្ត​ចិន បាន​បញ្ចេញវីដេអូមួយ​ដែលបង្ហាញ​ពីការឆ្លើយតបរបស់ខ្លួន​ប្រើប្រាស់នុយក្លេអ៊ែរ​ទៅលើជប៉ុន ប្រសិន​បើប្រទេសនេះ ហ៊ានលូកដៃជួយតៃវ៉ាន់ ពេល​មានការផ្ទុះសង្គ្រាម។

ក្នុងវីដេអូនោះ បាន​និយាយថា៖ «ដំបូង យើងនឹង​ប្រើគ្រាប់បែកនុយក្លេអ៊ែរ។ យើងនឹង​ប្រើគ្រាប់បែក​បន្តទៀត។ យើងនឹងធ្វើបែបនេះរហូត​ទាល់តែជប៉ុនប្រកាស​ចុះចាញ់ដោយគ្មានលក្ខខណ្ឌ»។

ចិនអះអាងថា ខ្លួននឹងរំដោះតៃវ៉ាន់ ហើយព្រមានជប៉ុនថា នឹង​ចល័តទ័ព យន្តហោះ ឬនាវា។

សូមទស្សនាវីដេអូ៖

គួរដឹងថា ការគំរាមនេះធ្វើឡើង​បន្ទាប់ពីលោក Taro Aso ឧបនាយករដ្ឋមន្រ្តីជប៉ុន ប្រកាសថា ជប៉ុននឹង​ចូលរួម​ជាមួយអាមេរិក ការពារតៃវ៉ាន់ ប្រឆាំង​នឹងការឈ្លានពាន​របស់ចិន ព្រោះ​វាអាចនឹង​បន្ត​ប៉ះពាល់ដល់ទឹកដីជប៉ុន។

លោក​និយាយដូច្នេះថា៖ «ប្រសិន​បើបញ្ហាសំខាន់មួយ​បានកើតឡើង​នៅតៃវ៉ាន់ នោះ​គឺ​វាអាចគំរាមដល់​ជប៉ុន។ ក្នុងករណីនេះ ជប៉ុន និងអាមេរិក នឹង​ធ្វើការរួមគ្នា​ដើម្បីការពារតៃវ៉ាន់។ យើងត្រូវតែគិតគូរយ៉ាងម៉ត់ចត់​អំពី​កោះអូគីណាវ៉ា ដែល​អាចជាទីតាំងបន្ទាប់ ដែលនឹងត្រូវឈ្លានពាន»៕

ប្រភព៖ Foxnews

អត្ថបទថ្មី
;