បើទោះជាលំបាក និងប្រឈមគ្រោះថ្នាក់ តែមន្ត្រីឧទ្យានុរក្សស្ត្រី ៤២នាក់កំពុងការពារធម្មជាតិនៅកម្ពុជា

  • 2021-07-22 03:12:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងបរិស្ថា បានបង្ហាញចំនួនមន្ត្រីឧទ្យានុរក្សទាំងជាង ១២០០នាក់នៅទូទាំងប្រទេសក្នុងនោះ មានមន្ត្រីឧទ្យានុរក្សជាស្ត្រីចំនួន ៤២នាក់ កំពុងឈរជើងនៅតាមតំបន់ការពារធម្មជាតិទាំង ២០ ខេត្តជាមួយមន្ត្រីឧទ្យានុរក្សជាបុរស។

ទោះបីជាការងារជាឧទ្យានុរក្សមានការលំបាក និងប្រឈមនឹងគ្រោះថ្នាក់ ក៏ប៉ុន្តែមន្រ្តីឧទ្យានុរក្សទាំងបុរស និងស្រ្តី ត្រូវបានដាក់ពង្រាយជាប់ជាប្រចាំនៅតាមតំបន់ការពារធម្មជាតិ ដើម្បីបំពេញតួនាទីជាឆ្នាំព្រៃការពារ និងអភរិក្សធនធានធម្មជាតិ ដោយបានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់។

ក្រសួងបរិស្ថានពិតជាមានមោទកភាពដែលកម្ពុជាមានមន្ត្រីឧទ្យានុរក្ស ដែលមានភាពអង់អាចក្លាហាន មានមនសិការជាតិខ្ពស់ក្នុងការថែរក្សាធនធានធម្មជាតិដែលកម្ពុជាមានសម្រាប់មនុស្សរាប់ជំនាន់ទៀត៕

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទថ្មី
;