បៃឌិន ប្រកាស​ឱ្យចាក់វ៉ាក់សាំង​លើក្មេងអាយុក្រោម១២ឆ្នាំ ទាំងដែលអ្នកវិទ្យាសាស្រ្តមិនទាន់​ហ៊ានបញ្ជាក់

  • 2021-07-22 07:03:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ចូ បៃឌិន បាន​ប្រកាស​ថា ក្មេងក្រោមអាយុ១២ឆ្នាំ​នឹងទទួលបាន​ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងអំឡុងខែសីហាខាងមុខ ខណៈ​ដែល​អ្នកវិទ្យាសាស្រ្ត​មិនទាន់អាច​បញ្ជាក់​ថា​អាចចាក់បានឬយ៉ាងណានោះទេ។

ក្នុងកម្មវិធីមួយដែល​រៀបចំឡើងដោយ CNN នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ​២០២១ លោក បៃឌិន បានលើកឡើង​ដូច្នេះថា៖ «ពួកគេ​មិនបានសន្យានឹង​ខ្ញុំ​នូវកាលបរិច្ឆេទចាក់វ៉ាក់សាំងជាក់លាក់នោះទេ។ ប៉ុន្តែការ​រំពឹងទុករបស់ខ្ញុំ គឺ​អាចចាប់ផ្តើម​ចាក់នៅពេលណាមួយ​ ប្រហែល​ជាពេលបើកឆ្នាំសិក្សាថ្មី នៅចុងខែសីហា ដើមខែកញ្ញា ឬតុលា តែចុងក្រោយ​អ្នកនឹង​ទទួលបានការយល់ព្រម សម្រាប់​ការ​ចាក់ជូនកូនក្មេង»។

យ៉ាងណាមិញ លោក​បញ្ជាក់​ថា ការសម្រេចចុងក្រោយគឺ​ផ្អែក​លើ FDA និង CDC។ «ខ្ញុំមិនប្រាប់​ទៅអ្នកវិទ្យាសាស្រ្ត​ថា​ធ្វើបែបនេះ ឬបែបនោះទេ។ ខ្ញុំមិនជ្រៀតជ្រែកចូលការងារ​នេះឡើយ»។ ទន្ទឹមនេះ លោកបានជំរុញឱ្យ CDC គួរផ្តល់អនុសាសន៍ថា អ្នកក្រោមអាយុ១២ឆ្នាំ ត្រូវពាក់ម៉ាស់ក្នុងសាលារៀន៕

ប្រភព៖ theguardian

អត្ថបទថ្មី
;