ខំគេចណាស់ដែរ តែគេចមិនផុត! ទាំងនេះជាកំហុសអចេតនា កើតមានក្នុងរឿងភាគកូរ៉េ
- 2021-07-23 00:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខំគេចណាស់ដែរ តែគេចមិនផុត! ទាំងនេះជាកំហុសអចេតនា កើតមានក្នុងរឿងភាគកូរ៉េ
ចន្លោះមិនឃើញ
ទម្រាំចេញបានមួយរឿងៗ ក្រុមការងារថតរឿងភាគកូរ៉េសម្រិតសម្រាំងខ្លាំងណាស់ ដើម្បីធ្វើយ៉ាងណាបំពេញចិត្តអ្នកទស្សនា ប៉ុន្តែក៏នៅតែគេចមិនផុតពីកំហុសដោយអចេតនា។
ជាឧទាហរណ៍ដូចរឿងខាងក្រោមនេះ សុទ្ធតែត្រូវអ្នកមើលចាប់បានថា មានអ្វីខុសគេកើតឡើងក្នុងឈុតនីមួយ៖
១. រឿង «A Korean Odyssey»
ក្នុងរឿងបែប Fantasy ប៉ុន្តែបែរជា ក្រុមបច្ចេកទេសកែ និងលុបមិនអស់ ទៅជាឃើញសកម្មភាពក្រៅឆាកចូលពេញប្លង់។
២. រឿង «Doctor»
អាចមកពីថតថ្ងៃខុសគ្នា ព្រោះតួម្នាក់ក្នុងរឿងមានពណ៌សក់ ខុសគ្នាមិនដូចគ្នាឡើយ។
៣. រឿង «Dr. Jin»
រឿងបុរាណតែបែរជាថត ភ្លេចមើលសព្វគ្រប់ បែរជាដោយទាំង កាមេរ៉ាសុវត្ថិភាពនៅពីក្រោយប្លង់។
៤. រឿង «Big»
តួច្រឡំកាន់ទូរសព្ទបញ្ច្រាស និយាយទាំងភ្លេចខ្លួន។
៥. រឿង «Moon Embracing The Sun»
រឿងបុរាណទាមទារឲ្យក្រុមការងារពិនិត្យសព្វទិស ដើម្បីចៀសវាងកុំឲ្យមានអ្នកណាចូលនាំឲ្យខូចប្លង់។ ប៉ុន្តែជួយមិនបានទេ ព្រោះត្រង់ឈុតមួយ បែរជាជាប់នារីម្នាក់កំពុងឈរមើលគេថត។
៦. រឿង «The Slave Hunters»
ចៃដន្យល្អណាស់ ប៉ាន់តែដែលតួលើកចាក់ទឹក បែរជាមិនទាន់បកស្លាកតម្លៃចេញ ហើយក៏គ្មានអ្នកណាចាប់អារម្មណ៍ដែរ រហូតចេញផ្សាយ៕