វ៉ាក់សាំង Johnson & Johnson ខ្លាំង ៦៦% តែពេលជួបវីរុស Delta ចុះខ្សោយប្រសិទ្ធភាពយ៉ាងខ្លាំង
- 2021-07-23 03:41:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ាក់សាំង Johnson & Johnson ខ្លាំង ៦៦% តែពេលជួបវីរុស Delta ចុះខ្សោយប្រសិទ្ធភាពយ៉ាងខ្លាំង
ចន្លោះមិនឃើញ
ការសិក្សារបស់អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យញ៊ូវយ៉ក បានរកឃើញថា វ៉ាក់សាំងចាក់តែ១ដូស Johnson & Johnson ដែលមានប្រសិទ្ធភាពក្នុងការបង្ការកូវីដ១៩ ៦៦% គឺបានធ្លាក់ប្រសិទ្ធភាពយ៉ាងខ្លាំង ពេលជួបវីរុសបម្លែងថ្មីពិសេសវីរុស Delta។
ការរកឃើញប្រសិទ្ធភាពវ៉ាក់សាំង Johnson & Johnson ធ្លាក់ចុះបែបនេះ គឺស្រដៀងគ្នានឹងការធ្លាក់ចុះប្រសិទ្ធភាពរបស់វ៉ាក់សាំង AstraZeneca ទល់នឹងវីរុស Delta ផងដែរ ពោលគឺធ្លាក់មកត្រឹម ៣៣%។
ការសិក្សានេះ គឺផ្អែកទៅលើគំរូឈាមដែលបូមយកមកពីអ្នកដែលបានចាក់វ៉ាក់សាំង៣ប្រភេទ ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងសហរដ្ឋអាមេរិក។
អ្នកស្រាវជ្រាវបានផ្តល់អនុសាសន៍ថា អ្នកបានចាក់ Johnson & Johnson គួរតែចាក់ដូសបន្ថែម ដើម្បីបង្កើនប្រសិទ្ធភាពប្រឆាំងនឹងវីរុស Delta ប៉ុន្តែមន្រ្តីសុខាភិបាលអាមេរិក មិនទាន់គិតគូរឱ្យចាក់ដូសបន្ថែមលើវ៉ាក់សាំងណាមួយនោះទេ៕