ជាង៣០ឆ្នាំហើយ ទើបតែមានមេដឹកនាំកំពូលចិន ទៅតំបន់ទីបេ
- 2021-07-23 08:30:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាង៣០ឆ្នាំហើយ ទើបតែមានមេដឹកនាំកំពូលចិន ទៅតំបន់ទីបេ
ចន្លោះមិនឃើញ
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានធ្វើទស្សនកិច្ចទៅកាន់តំបន់ទីបេ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។ នេះជាលើកដំបូងហើយក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ ដែលមានមេដឹកនាំកំពូលចិន ទៅតំបន់ទីបេ។
បន្ទាប់ពីទៅដល់ព្រលានយន្តហោះ លោក ស៊ី ជិនពីង បានទៅទស្សនកិច្ចនៅស្ពាន Nyang River ដើម្បីស្វែងយល់អំពីការការពារអេកូឡូស៊ី និងបរិស្ថាននៃទន្លេ Yarlung Tsangpo និងទន្លេ Nyang។
លោកប្រធានាធិបតី បានទៅសារមន្ទីរក្រុង Nyingchi និងតំបន់ផ្សេងៗទៀត ដើម្បីស្វែងយល់ពីផែនការអភិវឌ្ឍន៍ក្រុង។ លោកបន្តដំណើរទៅកាន់ស្ថានីយរថភ្លើង Nyingchi ដើម្បីស្វែងយល់ពីខ្សែរថភ្លើង ស៊ីឈួន-ទីបេ។ បន្ទាប់មកទៅកាន់រដ្ឋធានី Lhasa ដោយនៅទីនោះលោកបានទៅទីលាន Potala Palace (ជាអតីតកន្លែងស្នាក់នៅរបស់ដាឡៃឡាម៉ា) និងត្រួតពិនិត្យការការពារកេរ្តិ៍មរតកវប្បធម៌ទីបេ និងសាសនាជនជាតិភាគតិច៕