ស្ពានបេតុងឫស្សីកែវ សង់បាន​៥០% ហើយ គ្រោងបញ្ចប់ទាំងស្រុងតាមផែនការ ត្រៀមស៊ីហ្គេម

  • 2021-07-23 09:38:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរ​សាធារណការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាន​ឱ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ការដ្ឋានសាងសង់ស្ពានឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចលទ្ឋផលបាន ៥០%នៃគម្រោង។ តាមផែនការ គម្រោងនេះនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅខែមីនា ឆ្នាំ២០២៣។

គម្រោងស្ពាននេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ នៃខណ្ឌជ្រោយចង្វារ ហើយក៏ជាការបង្កើតផ្លូវថ្មីតភ្ជាប់ចរាចរក្នុងទីក្រុងទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME 2023 នាពេលខាងមុខ។

ស្ពានបេតុង ឫស្សីកែវ​-​ជ្រោយចង្វារ មាន​ប្រវែង ៩២២ ម៉ែត្រ ទទឹង ២០,៥ ម៉ែត្រ និង​ចិញ្ចើម​ស្ពាន សម្រាប់​ថ្មើរជើង ១,២៥ ម៉ែត្រ សងខាង ហើយ​គម្រោង​នេះ ត្រូវបាន​បើក​ការដ្ឋាន សាងសង់ តាំងពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧៕

អត្ថបទពេញនិយម
;