យន្តហោះបំបាំងកាយ F-35 របស់​អាមេរិក មានគូប្រជែងថ្មីហើយ

  • 2021-07-26 02:41:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រុស្ស៊ី បាន​បញ្ចេញ​យន្តហោះ​ចម្បាំងបំបាំងកាយ​ថ្មី​របស់​ក្រុមហ៊ុន Sukhoi ដែល​រចនាឡើងសម្រាប់ប្រជែង​នឹង​យន្តហោះ F-35 របស់​អាមេរិក និងមានសមត្ថភាព​វាយប្រហារ​គោលដៅ​ចំនួន​៦ ក្នុងពេលតែមួយ មិនថា​នៅលើគោក អាកាស និងសមុទ្រនោះទេ។

យន្តហោះចម្បាំងរុស្ស៊ីថ្មីនេះ ត្រូវបានដាក់ឈ្មោះថា «The Checkmate» ត្រូវបាន​ដាក់បង្ហាញដើម្បីផ្គាប់ចិត្តលោកប្រធានាធិបតី វ្លាឌីមៀ ពូទីន មុន​បើកពិព័រណ៌យន្តហោះ។

តម្លៃយន្តហោះនេះ ត្រូវបាន​ដឹងថា នៅចន្លោះពី ២៥-៣០លានដុល្លារ​ក្នុងមួយគ្រឿង ដែលទាបជាងឆ្ងាយពីតម្លៃយន្តហោះ F-35។ វា​អាចដឹកដ្រូន និង​ប្រតិបត្តិការ​ក្នុងពេលប្រយុទ្ធ ហើយវាក៏មានមុខងារបើកបរដោយស្វ័យប្រវត្តិផងដែរ។

បើតាមលោក Yury Slyusar អគ្គនាយក​ក្រុមហ៊ុនសាជីវកម្ម United Aircraft បាន​ឱ្យដឹងថា យន្តហោះនេះ​នឹង​ត្រូវលក់ឱ្យអតិថិជនចាប់ពីឆ្នាំ​២០២៦។ លោករំពឹងថា ក្នុងរយៈពេល១៥ឆ្នាំបន្ទាប់ យន្តហោះ​នេះ​នឹងទទួលបានការបញ្ជាទិញចំនួន៣០០គ្រឿង ដែលភាគច្រើន​ជាប្រទេស​នៅ​មជ្ឈិមបូព៌ា អាស៊ី និងអាមេរិកឡាទីន៕

ប្រភព៖ The Moscow Times

អត្ថបទថ្មី
;