ខេត្តតាមមាត់ទន្លេមេគង្គលើ នឹងរងការជន់លិច
- 2021-07-26 06:49:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេត្តតាមមាត់ទន្លេមេគង្គលើ នឹងរងការជន់លិច
ចន្លោះមិនឃើញ
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ព្យុះទី៧ ឈ្មោះ សេមប៉ាកា និងបណ្តាឥទ្ធិពលនៃព្យុះផ្សេងៗទៀត និងប្រព័ន្ធនានាដែលមានឥទ្ធិពលមកលើអាងទន្លេមេគង្គ បានធ្វើឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរ ទៅច្រើន ក្នុងអាងទន្លេមេគង្គភាគខាងលើមាន៖ ចិន ថៃ និងឡាវ ព្រមទាំងតំបន់ខ្ពង់រាប ភាគឦសានកម្ពុជា។
ស្ថានភាពបែបនេះ បានធ្វើឱ្យទឹកទន្លេមេគង្គហក់ឡើង ហើយនឹងបន្តឡើងក្នុងរយៈពេលពី៣ ទៅ ៤ថ្ងៃខាងមុខទៀត ដែលអាចបណ្តាលឱ្យជន់លិចតំបន់ទំនាបអបមាត់ទន្លេមេគង្គលើ នៅខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងខេត្តត្បូងឃ្មុំ។ តែការហក់ឡើងនេះ មិនទាន់ដល់កម្រិតកម្ពស់ដែលត្រូវឱ្យមានការប្រុងប្រយ័ត្ននៅឡើយនោះទេ៕