ត្រឹម ២ថ្ងៃចុងសប្ដាហ៍ទីបួនខែកក្កដា កម្ពុជាទទួលភ្ញៀវទេសចរជិត ៧ម៉ឺននាក់ ក្នុងខេត្តទាំងនេះ

  • 2021-07-27 02:15:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងទេសចរណ៍ បានឲ្យដឹងថារយៈពេលពីរថ្ងៃ ២៤-២៥ ខែកក្កដា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាមានភ្ញៀវទេសចរដើរលេងកម្សាន្តសរុប ៦៩,៥៤៩ នាក់ ក្នុងនោះភ្ញៀវជាតិ ៦៨,២៥១ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,២៩៨ នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

  • រាជធានីភ្នំពេញ៖ ១៨,៥៣១ នាក់
  • ខេត្តកំពត៖ ១២,១៧៣ នាក់
  • ខេត្តព្រះសីហនុ៖ ៧,៩៤១ នាក់
  • ខេត្តកណ្តាល ៖ ៤,៧៩៣ នាក់
  • ខេត្តកំពង់ស្ពឺ៖ ៤,៧៨៨ នាក់
  • ខេត្តកែប៖ ៤,២៤០ នាក់។

ចំនួននេះមានការកើនឡើង ៩.៥៤% ធៀបនឹងសប្តាហ៍កន្លងមក។ លោក ថោង ខុន បានពោលថា ការគ្រប់គ្រងស្ថានភាពកូវីដ-១៩ នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ជាកត្តាសំខាន់ជំរុញកំណើនភ្ញៀវទេសចរផ្ទៃក្នុងសប្តាហ៍កន្លងមក ប៉ុន្តែទោះយ៉ាងណា គណៈបញ្ជការឯកភាពរាជធានី-ខេត្ត នៅតែបន្តចាត់វិធានម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបន្តភាពប្រុងប្រយ័ត្នចំពោះចរន្តភ្ញៀវទេសចរនៅតាមគោលដៅទេសចរណ៍នានា៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;