ពូទីន អួតសំញែងកងទ័ពជើងទឹក ក្រោយឃើញនាវាសង្គ្រាមអង់គ្លេស ចេះតែបៀតបៀនពេក
- 2021-07-27 02:27:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពូទីន អួតសំញែងកងទ័ពជើងទឹក ក្រោយឃើញនាវាសង្គ្រាមអង់គ្លេស ចេះតែបៀតបៀនពេក
ចន្លោះមិនឃើញ
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានអះអាងថា កងទ័ពជើងទឹករុស្ស៊ី អាចអង្កេតឃើញគ្រប់សត្រូវទាំងអស់ ហើយបើកការវាយប្រហារភ្លាមៗបើចាំបាច់។ ការថ្លែងនេះ បន្ទាប់ពីនាវាសង្គ្រាមអង់គ្លេស បានឆ្លងកាត់ឧបទ្វីបគ្រីមាក្នុងសមុទ្រខ្មៅ។
ក្នុងព្យុហយាត្រាកងទ័ពជើងទឹកនៅក្រុង St Petersburg លោកពូទីន បញ្ជាក់ដូច្នេះថា៖ «យើងមានសមត្ថភាពអង្កេតឃើញសត្រូវក្រោមទឹក លើទឹក និងលើអាកាស ហើយប្រសិនបើចាំបាច់ នឹងអនុវត្តការវាយប្រហារដែលមិនអាចទប់ទល់បាន»។
គួររំលឹកដែរថា កាលពីថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ីរូបនេះ បាននិយាយថា ហេតុការណ៍មួយដែលពាក់ព័ន្ធនឹងនាវាពិឃាដអង់គ្លេស នៅក្នុងសមុទ្រខ្មៅ គឺមិនអាចបង្កជាជម្លោះសកល ឬសង្គ្រាមលោកលើកទី៣នោះទេ បើទោះបីជារុស្ស៊ី បាញ់ពន្លិចនាវាអង់គ្លេសនោះក៏ដោយ ព្រោះលោកខាងលិចដឹងខ្លួនថា មិនអាចយកឈ្នះក្នុងសង្គ្រាមនេះបានឡើយ។
លោកបានលើកឡើងថា នាវាពិឃាដអង់គ្លេស HMS Defender បានចូលក្នុងដែនទឹកខ្លួនដោយខុសច្បាប់នៅជិតតំបន់គ្រីមា ដើម្បីវាស់ស្ទង់កម្លាំងទ័ពរុស្ស៊ី។ លោកចោទថា នាវានោះបានសហការលួចឈ្លបការណ៍ជាមួយយន្តហោះចារកម្មអាមេរិក ដើម្បីគ្រប់គ្រងនឹងការឆ្លើយតបយោធារុស្ស៊ី៕