រកឃើញ​ប្រទេស​ដែលត្រូវយូនីសេហ្វ កោតសរសើរ​ពីការចាក់វ៉ាក់សាំងបានជោគជ័យធំធេង

  • 2021-07-27 07:43:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការយូនីសេហ្វ បាន​កោតសរសើរ​ដល់​ប្រទេស​ប៊ូតាន់​ដែល​ទទួលជោគជ័យ​ក្នុងការចាក់វ៉ាក់សាំង​ ពោលគឺ​ចាក់បានគ្រប់២ដូសបានភាគរយខ្ពស់ ដល់​មនុស្ស​​វ័យ​ដែលត្រូវចាក់ កាលពីសប្តាហ៍មុន។ យូនីសេហ្វ បានហៅថា ជារឿងជោគជ័យ​សម្រាប់​ការបរិច្ចាគ​ជាអន្តរជាតិ។

គួរដឹងថា វ៉ាក់សាំងប្រមាណ ៤៥៤ ០០០ ត្រូវបាន​ចាក់​កាលពីសប្តាហ៍មុន ក្នុងប្រទេសប៊ូតាន់ ពោលគឺ​ជាង ៨៥% នៃមនុស្សពេញ​វ័យ​ដែលត្រូវចាក់ប្រហែល ៥៣ម៉ឺននាក់។

លោក Will Parks តំណាងយូនីសេហ្វប្រចាំប៊ូតាន់ បាន​លើកឡើងថា មហិច្ឆតា​នៃការចាក់​វ៉ាក់សាំង​ គឺ​ជា​រឿង​ដ៏ជោគជ័យ​អស្ចារ្យ​សម្រាប់​ប៊ូតាន់។ «យើង​ពិតជាត្រូវការ​ពិភពលោក​មួយ​ដែលប្រទេស​ជាច្រើន​មានវ៉ាក់សាំងលើស ហើយ​បរិច្ចាគ​ទៅកាន់​ប្រទេស​ដែលមិនទាន់​ទទួលបាន»។

លោក​បន្តថា៖ «ខ្ញុំ​សង្ឃឹមថា​ពិភពលោក​ដែល​អាចរៀនតាម​ប្រទេស​ប៊ូតាន់នេះបាន ដោយមាន​គ្រូពេទ្យតិចតួចប៉ុណ្ណោះ ប៉ុន្តែរដ្ឋាភិបាល​នៃប្រទេសនេះ មានការតាំងចិត្តខ្ពស់»៕

ប្រភព៖ theguardian

អត្ថបទថ្មី
;