វៀតណាម​ត្អូញត្អែរ​រឿងវ៉ាក់សាំង នៅ UN

  • 2021-07-28 04:05:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តំណាង​អចិន្រ្តៃយ៍​ប្រចាំ​អង្គការ​សហប្រជាជាតិ លោក Dang Dinh Quy បាន​រិះគន់​អំពីភាព​មិនស្មើគ្នានៃការបែងចែកវ៉ាក់សាំង​រវាង​ប្រទេសជាច្រើន ដែល​បាន​បង្អាក់​ដល់​កិច្ចប្រឹងប្រែង​កសាងសន្តិភាព និង​ការសម្រេចបាន​នូវការអភិវឌ្ឍ។ ការ​លើកឡើង​នេះ ក្នុងកិច្ចប្រជុំ​មួយ​កាលពីថ្ងៃទី២៧កក្កដា។

លោក​បាន​សង្កត់ធ្ងន់ពីភាព​ចាំបាច់​ក្នុងការធានាថា គ្រប់គ្នា​ត្រូវតែបាន​ចាក់វ៉ាក់សាំង ពោលគឺ​ក្នុងនោះ​លោក​បានអំពាវនាវ​ឱ្យបណ្តាប្រទេស​ផ្តល់​នូវការគាំទ្រហិរញ្ញវត្ថុ និង​ការផ្គត់ផ្គង់វ៉ាក់សាំង​សម្រាប់​កូវ៉ាក់។

លោក Dang Dinh Quy ក៏បាន​កត់សម្គាល់​ពី​សារៈសំខាន់​នៃ​វិធានការ​រយៈពេលវែង​ដូចជាការពារ និងបញ្ចប់​ជម្លោះ ជំរុញ​ការអភិវឌ្ឍសេដ្ឋកិច្ច បង្កើនជីវភាព​រស់នៅរបស់​ប្រជាជន ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​ការអភិវឌ្ឍ អាកាសធាតុ និង​បញ្ហាប្រឈម​នៃជំងឺរាតត្បាត៕

ប្រភព៖ Vietnam News

អត្ថបទថ្មី
;