ថៃ៖ គ្មាន​ធម៌មេត្តា បោះបង់ឪពុក​អាយុ៨០ឆ្នាំ ចោលតាមផ្លូវ ក្រោយមករកឃើញ​ឆ្លងកូវីដ

  • 2021-07-28 07:01:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្តីប្រពន្ធមួយគូ បាន​យកឪពុកអាយុ ៨០ឆ្នាំ​ទៅបោះបង់​ចោល​ ហើយក្រោយមក​ឪពុកនោះត្រូវបានរកឃើញ​ថា មានវិជ្ជមានកូវីដ១៩។ ហេតុការណ៍នេះ បាន​កើតឡើង​នៅក្នុងខេត្តនគររាជស៊ីម៉ា។

បុគ្គលិក​ពេទ្យ​ម្នាក់​បានបង្ហោះ​នៅលើហ្វេសប៊ុកនូវរូបថត​របស់​បុរសចំណាស់រូបនេះ នៅតាមផ្លូវជិត​វត្ត Wat Pa Suan Thamma Sawaddee ក្នុងស្រុក Bua Lai។ ក្នុងការបង្ហោះនេះ គឺមាន​ការ comment រិះគន់យ៉ាងខ្លាំង​ចំពោះទង្វើរបស់​ប្តីប្រពន្ធនេះ។

បើតាម​សង្ឃដីកា​របស់​ព្រះចៅអធិការវត្ត ឱ្យដឹងថា ប្តីប្រពន្ធនោះ បាន​ទុកឪពុកខ្លួន និងកាបូប​ខោអាវចោល​នៅក្បែរវត្ត ហើយបើកឡាន​ចេញយ៉ាងលឿន។

លោកតាដែលជាឪពុក​ បាន​រៀបរាប់ប្រាប់ប្រធានភូមិថា កូនស្រីរបស់គាត់​បាន​យកគាត់​មកពីខេត្តលពបុរី និងទុកគាត់ចោល​នៅ​វត្តនេះ។

នៅព្រឹកម្សិលមិញ លោកតា​បាន​រត់គេចចេញពី​វត្ត ហើយក្រោយ​មក​ប្រទះឃើញ​ដេកតាមផ្លូវ។ ក្រុមគ្រូពេទ្យ​ក្នុងតំបន់ បាន​យកគាត់​ធ្វើតេស្តកូវីដ១៩ ដោយលទ្ធផល​គឺវិជ្ជមាន​កូវីដ១៩ នឹងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;