ចិន​ឆ្លើយតបវិញ​ រឿង​ស៊ើបអង្កេត​រកប្រភព​កូវីដ​ដំណាក់កាល​ទី២

  • 2021-07-28 08:32:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 64

ចន្លោះមិនឃើញ


អ្នកនាំពាក្យ​បេសកកម្មចិន​ប្រចាំសហភាពអឺរ៉ុប បានធ្វើការ​ឆ្លើយតប​នឹង​សេចក្តីថ្លែងការណ៍រួម​ដែលធ្វើឡើង​ដោយ​មន្រ្តីអឺរ៉ុប អាមេរិក អូស្ត្រាលី ជប៉ុន និង​ប្រទេសមួយ​ចំនួន អំពី​សំណើ​របស់​អង្គការ​សុខភាព​ពិភពលោក សម្រាប់​ដំណាក់កាល​ទី២ នៃ​ការស៊ើបអង្កេត​រកប្រភព​កូវិដ១៩។

ចិន​បានលើកឡើងថា វីរុសកូវីដ១៩ គឺជាសត្រូវរួម​របស់​មនុស្សជាតិ ហើយ​ការស្វែងរកប្រភពវីរុសនេះ គឺ​ជាបញ្ហា​វិទ្យាសាស្រ្ត​ដ៏ស្មុគ្រស្មាញ​និង​សំខាន់ ដែលត្រូវការឱ្យ​មានកិច្ចសហប្រតិបត្តិការនៃ​អ្នកវិទ្យាសាស្រ្តទាំងអស់​នៅលើពិភពលោក ព្រមទាំងកិច្ចប្រឹងប្រែងរួមគ្នា​ និង​កិច្ចសហប្រតិបត្តិការ​នៃរដ្ឋាភិបាល និង​ប្រជាជន​គ្រប់ប្រទេស​ទាំងអស់។

អ្នកនាំពាក្យ​បានសង្កត់​ធ្ងន់ថា ប្រទេស​ដទៃ​បាន​ប្រើប្រាស់​បញ្ហាប្រភពកូវីដ១៩ ជារឿងនយោបាយ ហើយនឹងបង្កឱ្យមានភាព​មិនពេញចិត្តខ្លាំង និង​ការប្រឆាំង​ពី​សហគមន៍​អន្តរជាតិ។ ចិន​តែងតែចូលរួម​ក្នុងកិច្ចសហប្រតិបត្តិការ​រកប្រភពកូវីដជាអន្តរជាតិ ជាមួយឥរិយាបថបើកចំហរ។

គួរ​ដឹងថា ជិត៦០ប្រទេស​ បានផ្ញើលិខិត​ទៅកាន់អង្គការ WHO ដោយបង្ហាញ​ការយល់ស្របជាមួយនឹង​លទ្ធផល​នៃការស្រាវជ្រាវរកប្រភពកូវីដ១៩ ​ដំណាក់កាលទី១ និង​ប្រឆាំង​ការប៉ុនប៉ង​ការសិក្សាប្រភពកូវីដ១៩ ក្នុងន័យនយោបាយ៕

ប្រភព៖ CGTN

;