អត្ដពលិកហែលទឹក «កោសជប់» សារព័ត៌មានបរទេសផ្សាយថា ប្រទះឃើញស្នាមចម្លែកលើដងខ្លួន

  • 2021-07-29 03:46:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗនេះសារព័ត៌មានអូស្រ្ដាលី 7News Australia ផ្សាយថា «ប្រទះឃើញស្នាមចម្លែកលើដងខ្លួនអត្ដពលិកហែលទឹក» នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០២១ បន្ទាប់ពីឃើញមាន ស្នាមជាំដុំៗលើដងខ្លួន អំឡុងពេលប្រកួតដណ្ដើមមេដាយ នៅ​ក្នុង​ព្រឹត្តិការណ៍កីឡាអូឡាំពិក 2020នាទីក្រុងតូក្យូ ។

យ៉ាងណាមិញសារព័ត៌មានខាងលើក៏បានពន្យល់ពីមូលហេតុច្បាស់លាស់ដែលបណ្ដាលឲ្យមានស្នាមជាំដុំរាងរង្វង់ៗនេះផងដែរ ដោយលើកយកប្រភពវិធីសាស្រ្តបែបបុរាណ រួមភ្ជាប់នឹងសម្រង់សម្ដីម្ចាស់មេដាយមាសអាមេរិក Michael Phelps ក៏ធ្លាប់ធ្វើបែបនេះម្ដង អំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិក Rio2016 នាប្រទេសប្រេស៊ីល។

ដោយឡែកស្នាមជាំដុំៗនេះត្រូវប្រជាជនខ្មែរតែងនិយមហៅថា «កោសជប់ ឬ ជប់ខ្យល់» ​ជា​វិធីសាស្រ្តព្យាបាលបែបបុរាណមួយប្រើជាបណ្ដោះអាសន្ននៅពេលមាននរណាម្នាក់ រងាស្រាវស្រាញហាក់ដូចជា រកកលចង់គ្រុន។ ម្យ៉ាងទៀត «កោសជប់ ឬ ជប់ខ្យល់» ក៏ត្រូវបានគេយកទៅប្រើជាវិធីសាស្រ្តបន្ធូរភាពតានតឹងផងដែរ៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;