ប្រាយុទ្ធថា កូវីដនៅថៃអស់ខ្លាំងត្រឹម១ខែទៀត
- 2021-07-29 03:41:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាយុទ្ធថា កូវីដនៅថៃអស់ខ្លាំងត្រឹម១ខែទៀត
ចន្លោះមិនឃើញ
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានបង្ហាញក្តីសង្ឃឹមថា ស្ថានភាពកូវីដ១៩ ក្នុងប្រទេស នឹងកាន់តែធូរស្រាលក្នុងរយៈពេល ៤ ទៅ ៦សប្តាហ៍ទៀត។
ក្នុងអំឡុងកិច្ចប្រជុំមួយ កាលពីម្សិលមិញនេះ លោកប្រាយុទ្ធ និយាយដូច្នេះថា៖ «ខ្ញុំសង្ឃឹមថា ស្ថានភាពនឹងកាន់តែល្អប្រសើរ ក្នុងរយៈពេល៤ ទៅ ៦សប្តាហ៍ក្រោយ ដោយផ្អែកលើភស្តុតាងវេជ្ជសាស្រ្តបច្ចុប្បន្ន»។
លោកបន្តថា៖ «ប៉ុន្តែខ្ញុំបារម្ភអំពីការប្រើប្រាស់តេស្តរហ័ស។ ខ្ញុំមិនប្រាកដថាតើពួកគេដឹងពីរបៀបប្រើប្រាស់ត្រឹមត្រូវឬអត់»។
ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីថៃ បានប្រាប់ទៅកាន់អភិបាលខេត្តក្រុងទាំងអស់ រាយការណ៍បញ្ហាឱ្យទាន់ពេលវេលា ដើម្បីចាត់វិធានការដោះស្រាយ។ ក្នុងនោះក៏បានណែនាំឱ្យទប់ស្កាត់ការចម្លងរបស់មនុស្សដែលឆ្លងកាត់ខេត្ត៕