តួរឿងកលល្បិចក្នុងរាជវាំង គឺជាតារាប្រុសស៊ីថ្លៃជាងគេនៅ TVB
- 2021-07-30 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួរឿងកលល្បិចក្នុងរាជវាំង គឺជាតារាប្រុសស៊ីថ្លៃជាងគេនៅ TVB
ចន្លោះមិនឃើញ
ទោះបីជាមានវ័យជ្រេច្រើនហើយក៏ដោយ តែតារាសម្ដែងប្រុសចាស់វស្សាហុងកុង Moses Chan នៅតែមានចំណូលខ្ពស់កប់ពពកនៅប៉ុស្តិ៍ TVB។
កាលពីថ្ងៃទី ២៧ ខែកក្កដាកន្លងទៅនេះ បណ្ដាញព័ត៌មាន On បានរាយការណ៍ថា តារាសម្ដែងប្រុសលំដាប់ A ហុងកុង Moses Chan ឈរនៅកំពូលតារាង សិល្បករដែលមានចំណូលខ្ពស់ជាងគេនៅប៉ុស្តិ៍ទូរទស្សន៍ TVB សម្រាប់ឆ្នាំ ២០២១នេះ។ តាមនោះដែរ ដើម្បីឲ្យប្រុសស្អាតអាយុ ៥០ឆ្នាំបន្តកុងត្រានឹងខ្លួន TVB ត្រូវចំណាយទឹកប្រាក់ ៣០លានដុល្លារហុងកុង (៣.៨លានដុល្លារអាមេរិក) ហើយលោកបានយល់ព្រមនឹងសំណើរនេះ។
ជាមួយនឹងទឹកប្រាក់ខាងលើ បច្ចុប្បន្នតួរឿង កលល្បិចក្នុងរាជវាំង គឺជាអ្នកកំពុងក្ដាប់ដំណែងតារាដែលមានតម្លៃខ្លួនខ្ពស់ជាងគេ។ គេសង្កេតឃើញថា ទោះបីជាស្ថិតក្នុងលំដាប់ជួរមុខដូចគ្នាក៏ពិតមែន តែតារាផ្សេងទៀតមានតម្លៃទាបជាង Moses Chan ច្រើនដងខ្លាំងណាស់ ជាក់ស្ដែង តួរឿងកលល្បិចក្នុងរាជវាំងវគ្គ២ លោក Kenneth Ma មានតម្លៃខ្លួនក្នុងកុងត្រាតែ១លានដុល្លារប៉ុណ្ណោះ និង Vincent Wong មានតម្លៃខ្លួន ៨០ម៉ឺនដុល្លារ។
គួរបញ្ជាក់ឡើងវិញដែរថា ទោះបីជាធៀបនឹងទីផ្សារហុងកុង ប្រុសស្អាតទាំងនេះ មានតម្លៃខ្ពស់មែន តែបើធៀបនឹងទីផ្សារចិនដីគោក តម្លៃខ្លួនសម្រាប់កុងត្រារាប់ឆ្នាំនេះមិនស្មើ នឹងតម្លៃខ្លួនមួយរឿងរបស់សិល្បករនៅចិនដីគោកឡើយ ដោយតារាលំដាប់ A នៅចិនដីគោកអាចទទួលបានតម្លៃខ្លួនពី ៥ ទៅ១៥លានដុល្លារសម្រាប់រឿងមួយ៕