ចំណូលរបស់ AstraZeneca កើនឡើង៣ដង តែនៅទាបជាងឆ្ងាយពី Pfizer

  • 2021-07-30 02:12:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​លក់​វ៉ាក់សាំង​របស់ក្រុមហ៊ុន​អង់គ្លេស AstraZeneca បានកើនឡើង​៣ដងក្នុងត្រីមាសទី២ ដល់ចំនួន ៨៩៤លានដុល្លារ បើប្រៀបធៀបនឹង​ត្រីមាសទី១ នៃឆ្នាំ២០២១នេះ ដែលទទួលបានចំណូល ២៧៥លានដុល្លារ។ សរុបពាក់កណ្តាលឆ្នាំ២០២១ ឬ​ឆមាសទី១នេះ ចំណូលរបស់ក្រុមហ៊ុនគឺ១,២ពាន់លានដុល្លារ។

យ៉ាងណាមិញចំណូលនេះ គឺទាបជាងឆ្ងាយណាស់បើប្រៀបធៀប​នឹងចំណូលរបស់​ក្រុមហ៊ុន Pfizer ដែល​បង្កើតបាន ៧,៨ពាន់លានដុល្លារ​នៅក្នុងត្រីមាសទី២ (ត្រីមាសទី១ ចំនួន ៣,៥ពាន់លានដុល្លារ)៕

ក្រុមហ៊ុន AstraZeneca បញ្ជាក់​ថា ចំណូលប្រហែល ៥៧២លានដុល្លារក្នុងឆមាសទី១ គឺបានមកពីការលក់​ក្នុងតំបន់អឺរ៉ុប៕

ប្រភព៖ theguardian

អត្ថបទថ្មី
;