ថៃ ទទួលបានវ៉ាក់សាំង Pfizer ដែលប្រើសម្រាប់ជាការចាក់ដូសទី៣
- 2021-07-30 08:27:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ ទទួលបានវ៉ាក់សាំង Pfizer ដែលប្រើសម្រាប់ជាការចាក់ដូសទី៣
ចន្លោះមិនឃើញ
ថៃបានទទួលវ៉ាក់សាំង Pfizer ចំនួន ១,៥៤លានដូសដែលជាជំនួយរបស់អាមេរិក នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។
នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូចា បានសម្តែងអំណរគុណចំពោះអាមេរិកដែលបរិច្ចាគវ៉ាក់សាំង ខណៈដែលថៃកំពុងប្រឈមនូវការកើនឡើងវិបត្តិកូវីដ១៩។
វ៉ាក់សាំងទាំងនេះនឹងបុគ្គលិកពេទ្យជួរមុខ និងក្រុមគោលដៅតែប៉ុណ្ណោះ ក្នុងនោះ៖
-៧០ម៉ឺនដូសនឹងប្រើសម្រាប់ជាការចាក់ដូសទី៣សម្រាប់គ្រូពេទ្យដែលព្យាបាលអ្នកជំងឺកូវីដ១៩។
-៦៤៥ ០០០ដូសសម្រាប់អ្នកជំងឺកូវីដ១៩ ដែលអាចឈានដល់ការស្លាប់
-១៥ម៉ឺនដូសសម្រាប់មនុស្សវ័យចាស់ និងអ្នកមានជំងឺរុំារៃ ស្រ្តីមានផ្ទៃពោះ អ្នកកាទូត និងនិស្សិត។
-៥ពាន់ដូសសម្រាប់ការស្រាវជ្រាវ
-៤ម៉ឺនដូសសម្រាប់បម្រុងទុក៕