វីដេអូ៖ បង្ហាញពីផ្លូវជាតិទាំង ១០ ខ្សែដែលជាសរសៃឈាមសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា

  • 2021-08-02 02:24:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងសាធារណ:ការ និងដឹកជញ្ជួន បានបង្ហាញវីដេអូ និងស្វែងយល់ពី បច្ចុប្បន្នភាព និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាតិទាំង ១០ ខ្សែ (លេខ១ ដល់ លេខ១០) នៅតាមបណ្តារាជធានី-ខេត្ត ដែលជាសរសៃឈាម យ៉ាងសំខាន់លើកស្ទួយដល់កំណើនសេដ្ឋកិច្ចជាតិ ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញឆ្លងកាត់។

ផ្លូវជាំតិលេខ ៥
ផ្លូវទាំងជាតិ ១០ខ្សែរួមមានដូចឃាងក្រោម៖
  • ផ្លូវជាតិលេខ ១ មានប្រវែង ១៦៦៤៥គីឡូម៉ែត្រ ភ្នំពេញ-ស្វាយរៀង-បាវិត (ព្រុំប្រទល់វៀតណាម)

  • ផ្លូវជាតិលេខ ២ មានប្រវែង ១២០៦៩គីឡូម៉ែត្រ គល់ស្ពានព្រះមុន្នីវង្ស-តាកែវ-ភ្នំដិន (ព្រុំប្រទល់វៀតណាម)

  • ផ្លូវជាតិលេខ ៣ មានប្រវែង ២០១,៥៨គីឡូម៉ែត្រ រង្វង់មូលចោមចៅ-កំពត

  • ផ្លូវជាតិលេខ ៤ មានប្រវែង ២១៤,២០គីឡូម៉ែត្រ ចោមចៅ-កំពង់ស្ពឺ-ព្រះសីងនុ

  • ផ្លូវជាតិលេខ ៥ មានប្រវែង ៤០៧,៤៥គីឡូម៉ែត្រ ភ្នំពេញ-ពោធ៍សាត់-បាត់ដំបង-បន្ទាយមានជ័យ-ប៉ោយប៉ែត (ព្រុំប្រទល់ថៃ)

  • ផ្លូវជាតិលេខ ៦ មានប្រវែង ៤១៥,៤៧គីឡូម៉ែត្រ ភ្នំពេញ-កំពង់ចាម-កំពង់ធំ-សៀមរាប-បន្ទាយមានជ័យ

  • ផ្លូវជាតិលេខ ៧ មានប្រវែង ៤៦០,៨៣គីឡូម៉ែត្រ ស្គន់-កំពង់ចាម-ត្បូងឃ្មុំ-ក្រចេះ-ស្ទឹងត្រែង (ព្រុំប្រទល់ឡាវ)

  • ផ្លូវជាតិលេខ ៨ មានប្រវែង ១២៤,៤០គីឡូម៉ែត្រ ព្រែកតាមាក់-ក្រែង

  • ផ្លូវជាតិលេខ ៩ មានប្រវែង ១៤២,៧៥គីឡូម៉ែត្រ ស្ទឹងត្រែង-ព្រះវិហារ

  • ផ្លូវជាតិលេខ ១០ មានប្រវែង ១៩៧,៣៦គីឡូម៉ែត្រ សំឡូត-វាលវែង-កោះកុង

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;