ហ្វីលីពីន ធ្វើរឿង​ដែលខ្លួន​មិនចង់ធ្វើជាមួយ​អាមេរិក ជាថ្នូរនឹងវ៉ាក់សាំង

  • 2021-08-03 06:54:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បាន​បញ្ជាក់ថា​ហ្វីលីពីន​នឹងបន្ត​ចុះកិច្ចព្រមព្រៀងយោធា​ជាមួយ​អាមេរិក (Visiting Forces Agreement) ដើម្បីជាថ្នូរនឹងការទទួលបានវ៉ាក់សាំង ក្នុងនោះ វ៉ាក់សាំង Moderna ជាង៣លានដូស នឹងត្រូវបញ្ជូនទៅហ្វីលីពីន នាថ្ងៃទី៣សីហានេះ។

Duterte បញ្ជាក់កាលពីថ្ងៃទី២សីហា ​ដូច្នេះថា៖ «វាជាការផ្តល់ឱ្យ និងការទទួលយក។ ខ្ញុំសូមអរគុណ​ប្រធានាធិបតីអាមេរិក បៃឌិន រដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលមិនបានបំភ្លេចយើង។ សូមកុំភ្លេចយើង ព្រោះយើងមានទស្សនវិស័យរួម​អំពីភូមិសាស្រ្តនយោបាយ ពិសេសក្នុងតំបន់អាស៊ីអាគ្នេយ៍»។

គួររំលឹកថា កាលពីឆ្នាំមុន​ប្រធានាធិបតីហ្វីលីពីនរូបនេះ គ្រោងបញ្ចប់នូវកិច្ចព្រមព្រៀង​យោធាដែលមានអាយុកាល ២៣ឆ្នាំជាមួយអាមេរិក បន្ទាប់ពី​អាមេរិកបានរិះគន់រដ្ឋាភិបាល​ហ្វីលីពីន អំពីការរំលោភសិទ្ធិមនុស្ស។ ប៉ុន្តែការសម្រេចនាពេលនោះ មិនទាន់ធ្វើឡើង​ជាក់ស្តែងឡើយថាបញ្ចប់ ឬបន្ត ដោយត្រូវពន្យារពេល ​អំឡុងដំណើរទស្សនកិច្ចរបស់​មន្រ្តីជាន់ខ្ពស់មន្ទីរបញ្ចកោណ៕

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;