Update ចុងក្រោយ​តម្លៃ​ខ្លួន​កីឡាករ​ប្រដាល់​ថៃ​ខ្ពស់​ជាង​គេ​ទាំង​១០​នាក់

  • 2021-08-03 07:24:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថថាំង និង​ សេងម្នី​ ឈរ​នៅ​លើ​គេ​ក្នុង​តារាង​កីឡាករ​ប្រដាល់​ថៃ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ ពោល​អ្នក​ទាំង​ទទួល​​បាន​៣​សែន​បាត (៩ ០០០​ដុល្លារ)​ក្នុង​មួយ​ប្រកួត សម្រាប់​ការ​វាយ​ក្នុង​ស្រុក។

រថថាំង
សេងម្នី​ ត្បិត​មួយ​រយៈ​នេះ​ប្រកួត​ចាញ់ច្រើន​ជាង​ឈ្នះ ប៉ុន្តែ​តាម​ការ​បង្ហាញ​តម្លៃ​ខ្លួន​របស់​គេ​អាច​រក្សា​៣​សែន​បាត​បាន​ដដែល។ ៦​ប្រកួត​ចុងក្រោយ​របស់​អ្នក​ប្រដាល់​វ័យ​២៤​ឆ្នាំ​ឈ្នះ​តែ​មួយ​ប្រកួត​​គត់ ចាញ់​ដល់​ទៅ​៥​ដង។
សេងម្នី​

ខាង​ក្រោម​ជា​​កីឡា​ថៃ​​ដែល​មាន​តម្លៃ​ខ្លួន​ប្រកួត​ខ្ពស់​ជាង​គេ​​សម្រាប់​ការ​វាយ​ក្នុង​ស្រុក

១.​ រថថាំង ទទួល​បាន​​៣​សែន​បាត (៩ ០០០​ដុល្លារ)

២. សេងម្នី ទទួល​បាន​​៣​សែន​បាត ​(៩ ០០០​ដុល្លារ)

៣. សេកសាន់ ទទួល​បាន​​២,៥សែន​បាត (៧ ៥០០​ដុល្លារ)

៤.​ តៈវ៉ាន់ឆាយ ទទួល​បាន​២,៥​សែន​បាត (៧ ៥០០​ដុល្លារ)

៥. នឹងឡានឡេក ទទួល​បាន​​២​សែន​បាត (៦ ០០០​ដុល្លារ)

៦. យ៉តឡេកផេត ទទួល​បាន​​២សែន​បាត (៦ ០០០​ដុល្លារ)

៧. ផាន់ផាយ៉ាក ទទួល​បាន​​១,៨​សែន​បាត (៥ ៤០០​ដុល្លារ)

៨. ស៊ុបភើឡេក ទទួល​បាន​​១,៧​សែន​បាត (៥ ១០០​ដុល្លារ)

៩. កុលាបដាំ ទទួល​បាន​​១,៥​សែន​បាត (៤​ ៥០០​ដុល្លារ)

១០. ប្រាក់ចាន់ឆាយ ទទួល​បាន​​១,៥​សែន​បាត (៤ ៥០០​ដុល្លារ)

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី
;