ឡាវ ផ្អាកចាក់ Johnson & Johnson ដល់អ្នកក្រោមអាយុ៦០ឆ្នាំ​ក្នុងខេត្តចម្ប៉ាសាក់

  • 2021-08-03 08:33:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​ខេត្តចម្ប៉ាសាក់​ នៃប្រទេស​ឡាវ​ បាន​សម្រេចចិត្តផ្អាក​ចាក់វ៉ាក់សាំង Johnson & Johnson ដល់​អ្នកអាយុពី២០ ដល់ ៦០ឆ្នាំ ក្រោយរកឃើញ​មានផលរំខាន។

ប្រធានមន្ទីរសុខាភិបាលខេត្តចម្ប៉ាសាក់ លោក Viengsy Souphakdy បាន​និយាយកាលពីថ្ងៃទី២សីហាថា មនុស្ស​ជាច្រើន​ ពិសេស​អ្នកក្រោម​អាយុ៦០ឆ្នាំ បាន​ជួបនូវផលរំខាន​បន្ទាប់ពីចាក់វ៉ាក់សាំងនេះរួច ដូចជាមានអារម្មណ៍តក់ស្លុត វិលមុខធីងធោង និង​ចុះទន់ខ្សោយជាដើម។

យ៉ាងណាមិញ អ្នកអាយុលើសពី៦០ឆ្នាំ ដែលបានចាក់ Johnson & Johnson ក្នុងខេត្តនេះ គឺ​មិនមានការរាយការណ៍អំពី​ផលរំខានណាមួយនោះទេ ដូច្នេះអាជ្ញាធរខេត្តនៅតែបន្តយុទ្ធនាការចាក់វ៉ាក់សាំង​ជូនក្រុមមនុស្សវ័យ ៦០ឆ្នាំឡើងដដែល។ នេះបើតាមការបញ្ជាក់របស់លោក Viengsy Souphakdy៕

ប្រភព៖ Thelaotiantime

អត្ថបទថ្មី
;