ទៅលេងប្រាសាទព្រះវិហារឆ្នាំក្រោយ នឹងប្លែកភ្នែកជាមួយមណ្ឌលបដិសណ្ឋារកិច្ច ដែលទើបចាប់ផ្តើមសង់
- 2021-08-03 09:07:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅលេងប្រាសាទព្រះវិហារឆ្នាំក្រោយ នឹងប្លែកភ្នែកជាមួយមណ្ឌលបដិសណ្ឋារកិច្ច ដែលទើបចាប់ផ្តើមសង់
ចន្លោះមិនឃើញ
អាជ្ញាធរជាតិព្រះវិហារបានចាប់ផ្តេីមសាងសង់មណ្ឌលបដិសណ្ឋារកិច្ចសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារនាពេលខាងមុខ។
មានទីតាំងស្ថិតនៅទល់មុខសារមន្ទីរធម្មជាតិសកល សម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ មណ្ឌលបដិសណ្ឋារកិច្ចនេះរួមមាន អគារផ្តល់សំបុត្រ អគារព័ត៌មានទេសចរណ៍ អគាររង់ចាំ ចំណតសាធារណៈ ចំណតសហគមន៍ និងបន្ទប់ទឹក។
បន្ទាប់ពីសាងសង់រួចនៅពាក់កណ្តាលឆ្នាំ២០២២ខាងមុខ មណ្ឌលបដិសណ្ឋារកិច្ចនេះ នឹងក្លាយជាគោលដៅទេសចរណ៍មួយសម្រាប់ភ្ញៀវទេសចរមកទស្សនាប្រាសាទព្រះវិហារ ហេីយអាចផ្សារភ្ជាប់ទៅនឹងគោលដៅទេសចរណ៍ផ្សេងៗទៀតក្នុងតំបន់៕